កាលពីថ្ងៃអាទិត្យទី ២៦ ខែ សីហា ឆ្នាំ ២០១២ កន្លងទៅថ្មីៗនេះ នៅក្នុងប្រទេសចិនបានកើតនូវឧបទ្ទេវហេតុចរាចរណ៍មួយនៅក្នុងតំបន់ យ៉ាណាន ក្នុងខេត្តសានហ្ស៊ី ដែលស្ថិតនៅទិសពាយព្យនៃប្រទេសចិន បណ្តាលឲ្យមនុស្ស ៣៦ នាក់បាត់បង់ជីវិត និង ២ នាក់រងរបួស។
ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្រោះថ្នាក់នេះបណ្តាលមកពីរថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរនៅលើផ្លូវហាវេ ក្នុងតំបន់ខាងលើ បុកពេញមួយទំហឹង ទៅលើរថយន្តដឹកសារធាតុមេតាណុលក៏បណ្តាលឲ្យផ្ទុះភ្លាមៗផងដែរ។
ចំណែកកង់កម្លាំងពន្លត់អគ្គិសភ័យបានទៅអន្តាគមន៍ក្រោយហេតុការណ៍មួយនេះកើតឡើង ហើយក៏បញ្ជូនអ្នកដែលគ្រោះថ្នាក់ធ្ងន់ធ្ងរទៅកាន់មន្ទីរពេទ្យដែលកៀកនឹងទីនោះ។
តែទោះជាយ៉ាងណាគេមិនអាចសន្មត់ថា ខាងណាខុស ឬត្រូវនៅឡើយទេ តែគេសន្មត់ថា មកពីការបើកបរហួសល្បឿនកំណត់៕

មតិយោបល់