ស្ត្រីម្នាក់ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានការប្រកួតផឹកតែដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខេត្ត Jiangsu ប្រទេសចិន។
តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា ស្ត្រីម្នាក់នោះមានអាយុ ៥៨ ឆ្នាំរស់នៅក្នុងខេត្ត Jiangsu ប្រទេសចិនត្រូវបានគេបញ្ចូនទៅមន្ទីរពេទ្យក្នុងស្ថានភាពនៃការឈឺចុកចាប់នៅក្នុងពោះយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីការប្រកួតផឹកតែដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅក្នុងខេត្តនេះ។ បន្ទាប់ពីធ្វើការពិនិត្យលោកវេជ្ជបណ្ឌិតបាននិយាយថា ក្រពះរបស់ស្ត្រីម្នាក់នេះមានជម្ងឺក្លន ហេតុនេះហើយទើបក្រុមគ្រូពេទ្យបង្ខំធ្វើការវៈកាត់ដើម្បីរក្សាជីវិតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយនៅក្នុងកំឡុងពេលនៃការវៈកាត់ក្រពះដើម្បីកាត់ផ្កាច់នៃលំហូរនៃឧស្ម័នដែលបណ្តាលឲ្យក្រពៈរបស់នាងមានបញ្ហា ហើយភ្លាមៗនោះត្រូវបានផ្ទុះឡើង។ បើយោងតាមមតិជាច្រើនបានបង្ហាញថា មកពីការសេពគ្រឿងស្រវឹងនៅសេសសល់ក្នុងក្រពះរបស់នាងច្រើនពេក ទើបបណ្តោលឲ្យក្រពះរបស់នាងក្លាយទៅជាយ៉ាងនេះ៕
ព័ត៌មានជាតិ
មតិយោបល់