ពោធិ៍សាត់ៈ ត្រីធំមួយក្បាលទម្ងន់ជាង១០០គីឡូក្រាម ដែលជិតផុតពូជទៅហើយនោះ ត្រូវបានប្រជា នេសាទប្រទះឃើញរុំជាប់នឹងមង បង្ករឲ្យមានការភ្ញាក់ផ្អើល រាយការណ៍ជូនមន្ដ្រីជំនាញជលផល និងអាជ្ញាធរមូលដ្ឋានចុះមកពិនិត្យ ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅត្រង់ភូមិសាស្ត្រផ្ទៃបឹងទន្លេសាប ក្នុងឃុំកំពង់លួង ជាប់ព្រំប្រទល់ឃុំក្បាលត្រាច ក្នុងស្រុកកករគរ ខេត្តពោធិ៍សាត់ ។
យោតតាមប្រភពព័ត៌មានពីមន្ដ្រីជលផលក្រគរ ដែលបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ បានឲ្យដឹងថា ត្រីខាងលើនេះ បានរុំជាប់នឹងមង ត្រូវបានជួយសង្គ្រោះវិញទាន់ ម្យ៉ាងទៀតត្រីនេះជាប្រភេទត្រី គុលរាំង វាមានទម្ងន់ជាង១០០គីឡូក្រាម ជាត្រីពូជធំ មានដោយកម្រ ព្រោះបច្ចុប្បន្ននេះ វាប្រឈមនិងការផុតពូជ ទៅហើយ ដោយសារ តែអ្នកនេសាទមួយចំនួន មិនបានយល់ដឹងពីសម្បត្តិធម្មជាតិទាំងនេះ។ ដូចច្នោះសូមបងប្អូនប្រជានេសាទទាំងអស់បន្តការសហការ ការពារធនធានជលផលនេះតទៅដើម្បីឲ្យហ្វូងមច្ឆាជាតិ យើងសម្បូរឡើងវិញក្នុងបឹងធម្មជាតិទន្លេសាបនេះ៕
https://youtu.be/M35aa_QTaCI
មតិយោបល់