ព័ត៌មានជាតិ

ស្រ្តី​រាប់​រយ​នាក់​ទាម​ទារ​សិទ្ធ​ដោះ​អាវ​ប​ង្ហាញ​ដើម​ទ្រូង​នៅ​ទី​សា​ធារ​ណៈ​ស្មើរ​បុ​រស​

ស្រ្តីដែលគ្មានពាក់អាវជាច្រើនបាននាំគ្នាដើរតាមផ្លូវជាច្រើនពាសពេញពិភពលោក។

អ្នកដឹកនាំហ្វូងបាតុករនៅសហរដ្ឋអាមេរិកបានឲ្យដឹងថានេះគឹជាក្បូនដង្ហែរដើម្បីប្រឆាំងនឹងច្បាប់មិនឲ្យ

ស្រ្តីដោះអាវនៅទីសាធារណៈ។

ការរៀបចំប្រឆាំងនេះដែរត្រូវបានគេដឹងថា គឺជាការរៀបចំរបស់គេហទំព័រ មួយឈ្មោះថា GoTopless ដែលចូលរួមតវ៉ាប្រឆាំងជាមួយនឹងស្រ្តីដែលមិនស្លៀកពាក់អាវ ឬក៏ឈុតប៊ីគីនីជាច្រើនផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងជាបន្តទៀតថា ការប្រឆាំងនេះដែរ វាមិនមែនកើតឡើងនាប៉ុន្មានថ្ងៃមុននេះទេ វាត្រូវបានគេអូសបន្លាយ នឹងលើកឡើងអស់រយៈពេល ៥ ឆ្នាំទៅហើយ ដែលជាការប្រឆាំង ភាពមិនសមតុលនឹងគ្នា រវាងបុរស និង ស្រ្តី ក្នុងការបង្ហាញដើមទ្រូងនៅទីសាធារណៈនោះ។

ចំណែក មេដឹកនាំ GoTopless នេះបាននិយាយថា វាពិតជារំភើបញាប់ញ័រណាស់សម្រាប់ព្រឹត្តិការណ៍មួយនេះ សូម្បីតែចៅហ្វាយក្រុង Asheville ដែលស្ថិតនៅភាគខាងជើងរដ្ឋការូលីន ក៏បានគាំទ្រដែរ៕

មតិយោបល់