ព័ត៌មានជាតិ

ករណីដាច់ភ្លើង ៣ស្រុក ក្នុងខេត្តបាត់ដំបង គឺដោយសាររថយន្តខាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទាក់ខ្សែបណ្ដាញ LV

បាត់ដំបងៈ យោងតាមផេកអគ្គិសនីបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ០៧:៥០នាទី មានករណី ដាច់ចរន្តអគ្គិសនីនៅផ្នែកខ្លះនៃស្រុកសង្កែ ផ្នែកខ្លះនៃស្រុកមោងឫស្សី និងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មូលហេតុដោយសាររថយន្តខាងក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៥ ទាក់ខ្សែបណ្ដាញ LV របស់សេវាករ បណ្ដាលឲ្យបាក់បង្គោលអគ្គិសនី MV ចំនួន ០១ដើម ស្ថិតនៅភូមិអូរសណ្ដាស់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការរៀបចំជួសជុលកំហូចខាងលើ ដើម្បីឆាប់ភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

មតិយោបល់