នាងត្រៀមខ្លួនរួចរាល់អស់ហើយ ចុះអ្នកវិញ?ពេលដែលអ្នកកំពុងតែទទួលបានបរិយាកាសដ៏រ៉ូមែនទិច ប្រធានបទដ៏សំខាន់របស់អ្នកគឺធ្វើយ៉ាងណាអោយនាងមានចំណាប់អារម្មណ៍ មកលើអ្នកកាន់តែខ្លាំង។ អ្វីដែលអ្នកអាចធ្វើបានត្រូវកំចាត់ចោលអោយអស់រាល់អ្វីដែលជា ទម្លាប់អាក្រក់ និងក្លិនមិនល្អក្នុងពេលព្យាយាមទាញអារម្មណ៍របស់នាង។ អ្នកអាចចៀសវាងនូវបញ្ហាទាំងនោះបានជាមួយនឹងការត្រៀមខ្លួន ៥នាទីដើម្បីអោយអ្វីៗវិលមករកភាពប្រសើរឡើងវិញ។ ការចំនាយពេល ៣០០វិនាទីប្រហែលជាមិនគ្រប់គ្រាន់តែសម្រាប់ការងូតទឹកនោះទេ ប៉ុន្តែវាពិតជាពេលវេលាដ៏គ្រប់គ្រាន់មួយសម្រាប់ការបង្ហាញវត្តមាន របស់អ្នកចំពោះមុខនាង។ តើអ្នកនៅចាំដល់ណាទៀតគ្រាន់តែចំនាយពេល ៥នាទីសោះអាចជួយអោយអ្វីៗប្រសើរជាងមុនបានជាមួយវិធីសាស្ត្រ ដូចខាងក្រោម៖
ពីក្បាលមកចុងជើង
ត្រង់ចំនុចនេះខ្ញុំនឹង និយាយរៀបរាប់ពីការត្រៀមខ្លួនគ្រប់កន្លែងទាំងអស់ដែលនាងប្រហែលជានឹង ចង់រកមើលលើរាងកាយអ្នក។ តើនាងមើលកន្លែងណាខ្លះទៅ? នាងអាចមើលនៅតំបន់ខាងលើ ខាងក្រោម និងពីក្រោយខ្នង ប៉ុន្តែតើអ្វីទៅដែលនាងចង់រកមើលនោះ? ដល់ពេលដែលនាងពេញចិត្តរាល់គ្រប់កន្លែងដែលនាងចង់បានហើយ ពេលនោះនាងក៏មិនមានភាពអាក់អន់ស្រពន់ចិត្ត ឬស្តីបន្ទោសអ្នកអ្វីឡើយ ផ្ទុយទៅវិញវានឹងធ្វើអោយអ្នកទាំងពីររីករាយជាមួយគ្នាក្នុងបរិយាកាស ពេលល្ងាចដ៏ផ្អែមល្ហែម។
មាត់របស់អ្នក
មាត់គឺជាឧបករណ៍ដ៏ អស្ចារ្យមួយដើម្បីបង្កើតបាននូវអារម្មណ៍ស្រេកឃ្លានរបស់នាង។ វានឹងក្លាយទៅជារឿងមួយដ៏លំបាកក្នុងការទាញអារម្មណ៍ស្រើបស្រាលរបស់ នាងមកដាក់លើអ្នកក្នុងករណីមាត់របស់អ្នកមានក្លិនមិនល្អ។ ដូច្នេះអ្នកត្រូវតែធ្វើយ៉ាងណាអោយមានអនាម័យមាត់ធ្មេញប្រសិនបើអ្នក ចង់អោយនាងមិនបដិសេធនូវការថើបរបស់អ្នក។ ដើម្បីបានមាត់ធ្មេញមានអនាម័យល្អ អ្នកអាចដុះធ្មេញ ព្រមទាំងកោសអណ្តាតអោយបានយ៉ាងហោចណាស់មួយថ្ងៃពីរដងជារៀងរាល់ថ្ងៃដែរ ។ មុនពេលជួបគ្នា ចូរប្រាកដថា អ្នកបានដុះធ្មេញបានស្អាត និងមិនភ្លេចខ្ពុរមាត់ចេញទេ។
ប្រអប់ដៃ
ភាពស្ទាត់ជំនាញនៃ ការប្រើដៃគឺជាកត្តាតែមួយគត់ក្នុងការឆ្ពោះទៅកាន់អ្វីដែលចង់បាន របស់មនុស្សជាតិ។ ជាមួយគ្នានេះដែរ ប្រអប់ដៃគឺជាសរីរាង្គដ៏សំខាន់សម្រាប់ការបរបោសអង្អែលមុនពេលរួមភេទ ផ្តល់ភាពកក់ក្តៅ និងទន់ភ្លន់។ គ្មានស្ត្រីណាចូលចិត្តដៃមនុស្សប្រុសណាដែលមិនចេះភាពទន់ភ្លន់ និងបរបោសអង្អែលនៅពេលដែលនាងចង់បាននូវសម្ពាធស្រើបស្រាលផ្លូវភេទអោយ កាន់តែខ្លាំងទៅៗនោះទេ។ សម្ពាធមួយនេះវាងាយនឹងរហែកណាស់ប្រសិនអ្នកប្រើដៃខ្វាចលើនាង និងប្រើក្រចកចាក់នាងគ្រប់កន្លែង។
ជឿឬមិនជឿថា ក្រចកដៃ និងម្រាមដៃដ៏មុតស្រួចរបស់អ្នកនឹងធ្វើអោយអារម្មណ៍ក៏ដូចជាផ្លូវកាយ របស់នាងមិនពេញចិត្តលើរូបអ្នក។ ដើម្បីការពារភាពមិនសប្បាយចិត្តរបស់នាងបែបនេះ អ្នកត្រូវតែកាត់ក្រចកអោយបានស្អាតល្អ។ ប្រសិនបើអ្នកអាចធ្វើដូច្នេះបានយ៉ាងត្រឹមត្រូវហើយនោះ នាងពិតជាមានមោទនភាពចំពោះទម្លាប់ដ៏ល្អរបស់អ្នកខ្លាំងណាស់។
ក្រលៀន
បុរសគឺជាមនុស្សដំបូងដែលត្រូវយកចិត្តទុកដាក់លើតំបន់មួយនេះព្រោះ វាគឺជាកន្លែងដ៏សំខាន់ដែលមនុស្សស្រីចូលចិត្តប្រើពេលវេលាដើម្បី ស្រង់ក្លិន និងរស់ជាតិ។ ប្រសិនបើអ្នកបណ្តោយអោយវាមានក្លិនមិនល្អ អ្នកពិតជាមនុស្សដែលស៊យហើយ។ ដូច្នេះចូរចំនាយពេលវេលាដើម្បីងូតទឹកលាងសម្អាតអោយបានស្អាតល្អ ជាមួយសាប៊ូភ្លាមទៅ។ អ្វីដែលសំខាន់ពេលងូតទឹករួច កុំភ្លេចជូតវាអោយស្ងួតវិញផង។
ប្រអប់ជើង
ជើងដែលគគ្រេច មិនអាចយកជាការបានទេ ហើយក៏វារំខានដល់ការថើប ក៏ដូចជាប្រលែងលេងផងដែរ។ និយាយចំពោះក្លិនគឺជានិន្នាការដ៏សំខាន់មួយ៖ ប្រសិនបើជើងរបស់អ្នកមានក្លិនស្អុយ វានឹងធ្វើអោយនាងលែងចង់នៅជិតអ្នក។ ដូច្នេះចូរប្រើពេលវេលាជួយសង្គ្រោះខ្លួនឯងពីអាការៈដែលធ្វើអោយ ខ្លួនឯងអាម៉ាសបែបនេះ ជាមួយនឹងការលាងវាអោយស្អាតល្អវិញ។ លើសពីនេះទៅទៀតការដែលមានអាចម៌ដីក្នុងក្រចកជើងសុទ្ធតែជាដើមហេតុ នាំអោយមានក្លិនអាក្រក់ទាំងអស់ ដូច្នេះអ្នកក៏គួរតែសម្អាត ឬកាត់តម្រឹមក្រចកជើងអោយបានស្មើរល្អផងដែរ៕
អត្ថបទ៖Health.com.kh
មតិយោបល់