បន្ទាយមានជ័យៈ ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ កែ សារិត ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1N-1605 កាលពីវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្នុងខណៈពេលជនរងគ្រោះទុកម៉ូតូនៅមុខតូបជាងជួសជុលម៉ូតូ ដោយភ្លេចដកកូនសោចេញ ហើយបានដេកលក់ បន្ទាប់ពីភ្ញាក់ពីដេកស្រាប់តែបាត់ម៉ូតូ ហើយជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅមូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែតតែម្ដង។
លោក វ/ត្រី នួន នីណារ៉ូ មេ/ការ មូលដ្ឋាន អ.ហ ក្រុងប៉ោយប៉ែត បានឱ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម លោកបានចាត់តាំងកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ក្នុងខណៈពេលជនសង្ស័យកំពុងយកម៉ូតូទៅលក់នៅចំណុចមុខកាស៊ីណូឡាក់គី ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ និងដកហូតម៉ូតូ០១គ្រឿងដូចមានក្នុងពាក្យបណ្ដឹង នៅវេលាម៉ោង ៣និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ហើយបញ្ជូនមកមូលដ្ឋាន អ.ហ ក្រុង ដើម្បីធ្វើការសាកសួរ។
ជនសង្ស័យ
១/- ឈ្មោះ ស៊យ ស៊ីណា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ។
២/- ឈ្មោះ យ៉ុន បឿត ហៅ បឿ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត ប/ជ ។
ជនសង្ស័ទាំង០២នាក់ ក្រោយពីកម្លាំងជំនាញព្រហ្មទណ្ឌ មូលដ្ឋាន អ.ហ ក្រុងសួរចម្លើយ បានឆ្លើយសារភាពថា ពួកគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះដូចក្នុងពាក្យបណ្ដឹងពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០២នាក់ ត្រូវបានកម្លាំងជំនាញ អ.ហ ក្រុង កសាងសំណុំរឿងបញ្ជូនមកការិយាល័យព្រហ្មទណ្ឌ អ.ហ ខេត្តចាត់ការបន្ត។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ អ.ហ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ ចំណែកម៉ូតូត្រូវបាន កម្លាំង អ.ហ ក្រុងប៉ោយប៉ែតប្រគល់ឱ្យម្ចាស់ដើមវិញហើយដែរ៕
មតិយោបល់