កីឡាការិនីផ្នែកវាយតិន្នីសលំដាប់កំពូលតារាង Victoria Azarenka នឹងត្រូវជួបប្រកួតជាមួយនឹង Serena Williams នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ US Open ខណៈដែលអ្នកទាំងពីរបានឈ្នះនៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃ សុក្រនោះ។
Azarenka ក្នុងការប្រកួតកាលពីថ្ងៃ សុក្រ នោះបានទម្លាក់ស្រីស្រស់ឆើតឆាយរបស់រុស្ស៊ី Maria Sharapova ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 3-6 6-2 និង 6-4 ដោយប្រើពេលវេលាកៀកនឹង ៣ ម៉ោង ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Arthur Ashe Stadium ខណៈដែលកីឡាការិនីស្បែកខ្មៅ Serena Williams ប្រើរយៈពេលតែមួយម៉ោង ដើម្បីទម្លាក់កីឡាការិនី Sara Errani ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង 6-2 ៕
មតិយោបល់