ព័ត៌មានជាតិ

រថយន្តឡង់គ្រឺស័ស៊េរីទំនើប ស្លាកលេខ ភ្នំពេញ 2AU-0777 បុករះក្បាលក្បាលព្រួញចែកទ្រូងផ្លូវអស់ជាង១០កង់!

ភ្នំពេញ: ជនជាតិបរទេសម្នាក់ បើករថយន្តឡង់គ្រីស័រមួយគ្រឿង ក្នុងសភាពស្រវឹងស្រាជោកជាំ បានរេចង្កូតទៅបុកក្បាលថ្មចែកទ្រូងផ្លូវប៉ើងមួយកង់ ហើយបុករះបាក់១៣កង់ទៀត រថយន្តដាច់ក្រឡេទៅមុខលែងរួច តែសំណាងល្អបង្កឲ្យអ្នកណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង២និង៥០នាទីទៀបភ្លឺត្រូវនិងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ ម៉ៅសេទុង កែងនិងផ្លូវ ៦៣ក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថាមុនពេលកើតហេតុគេឃើញជនជាតិបរទេសម្នាក់បើករថយន្តម៉ាកឡង់គ្រីស័រ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AU-0777 បើកដោយជនជាតិបរទេសម្នាក់ ក្នុងស្ថានភាពស្រវឹងស្រាជោកជាំពីកើតទៅលិចក្នុងល្បឿនលឿន បានរេចង្កូតទៅបុករះបាក់១៤កង់រថយន្តទៅមុខលែងរួចតែសំណាងល្អមិនបង្កឲ្យមានអ្នរងរបួស ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញវាស់វែងស្ទូចយករថយន្តទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការរាជធានីភ្នំពេញដើម្បីរង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់