ព័ត៌មានជាតិ

យកម៉ូតូទៅដល់កន្លែងបញ្ចាំ ឃើញកម្លាំងសមត្ថកិច្ច ស្រាប់តែផ្ដួលម៉ូតូរត់គេចខ្លួន

ភ្នំពេញ: យកម៉ូតូទៅដល់កន្លែងបញ្ចាំ មិនទាន់បានចូលស្រាប់ផ្តួលម៉ូតូរត់គេចខ្លួន ត្រូវកម្លាំង ព្រហ្មទណ្ឌទួលគោក ក្របួចជាប់ ។ ហេតុការណ៍នេះកើតឡើងនៅម៉ោង ៧:៣០នាទី នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០១៦ នៅម្តុំហាងបញ្ចាំឃ្លាំងរំសៀវ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ហើយនាំជនសង្ស័យទៅស្វែងរកបក្ខពួកនៅផ្ទះសំណាក់ ប៊ុន ឈន ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ លី ចន្ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់លេខ១៣ ក្នុងផ្ទះសំណាក់ ប៊ុន ឈន ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បានយកម៉ូតូឌ្រីមសង់សេ ១២៥ ពណ៌ខ្មៅ ស្លាកលេខប៉ៃលិន 1A-9033 ទៅបញ្ចាំនៅឃ្លាំងរំសៀវ ផ្លូវ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ដោយត្រូវបានកម្លាំងព្រហ្មខណ្ឌទួលគោក មានការសង្ស័យចំពោះម៉ូតូបិតស្គុតខ្មៅ បម្រុងហៅសាកសួរ ស្រាប់តែជនសង្ស័យផ្តួលម៉ូតូរត់គេច ក៏កម្លាំងចាប់ក្របួចយកមកសាកសួរ តាមរកជនសង្ស័យម្នាក់ទៀត ជាម្ចាស់ម៉ូតូមានឈ្មោះ បញ្ញា មិនចាំអាយុ ស្នាក់នៅក្នុងផ្ទះសំណាក់ ប៊ុន ឈន ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅបន្ទប់លេខ១៣ តាមចម្លើយសារភាពរបស់ជនសង្ស័យ លី ចន្ទ្រា ។

ក្នុងប្រតិបត្តិការណ៍ ស្វែងរកបក្ខពួកកម្លាំងព្រហ្មទណ្ឌ ខណ្ឌទួលគោក បានចុះឆែកឆេរផ្ទះសំណាក់ ប៊ុន ឈន ខាងលើ អស់រយ:ពេលជិតមួយម៉ោង មិនឃើញស្រមោលជនសង្ស័យ បញ្ញា ជាម្ចាស់ម៉ូតូឡើយ ។

បច្ចុប្បន្នជនសង្ស័យនិងម៉ូតូ ត្រូវកម្លាំងព្រហ្មទណ្ឌនាំយកមកឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននរគបាល ខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕

photo_2016-09-12_11-03-56 photo_2016-09-12_11-03-59 photo_2016-09-12_11-04-03 photo_2016-09-12_11-04-13 photo_2016-09-12_11-04-16 photo_2016-09-12_11-04-19 photo_2016-09-12_11-04-23 photo_2016-09-12_11-04-28 photo_2016-09-12_11-04-40

មតិយោបល់