កីឡាករ Andy Murray នឹងត្រូវធ្វើដំណើរទៅកាន់វគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ US Open ខណៈដែលកីឡាករវាយតិន្នីសលំដាប់កំពូលតារាងពិភពលោករូបនេះ បានជម្រុះកីឡាករ ខ្លាចាស់លំដាប់ទី ៦ របស់ឆេក Tomas Berdych ដោយប្រកួត ៤ សិត កាលពីថ្ងៃ សៅរ៍ ម្សិលមិញនេះ។
កីឡាករលំដាប់ទី ៣ រូបនេះ(Andy Murray) បើកការប្រកួតមានអារម្មណ៍ភិតភ័យទៅហើយ ដោយចាញ់មួយសិតដំបូង តែទោះបីជាចាញ់នៅសិតទីមួយក្តី Andy Murray បានតាមពិន្ទុ ពីក្រោយ បំបាក់ ៣ សិតជាប់គ្នាក្នុងនោះពីន្ទុ 3-1 ពោលគ្រាប់បាល់ 5-7 6-2 6-1 និង 7-6 (9-7)។សម្រាប់ការប្រកួតនេះបានប្រើពេលវេលា ១ ម៉ោង និង ៥៨ នាទី ដែលធ្វើឡើងនៅពហុកីឡដ្ឋាន Arthur Ashe Stadium ដោយបានកក់កៅអីរួចរាល់ហើយ ដើម្បីជួបកីឡាករ Novak Djokovic ឬ David Ferrer នោះ។
សម្រាប់ជ័យជម្នៈនេះ កីឡាករ Andy Murray នឹងត្រូវបណ្តេញលំដាប់ថ្នាក់កីឡាករ Rafael Nadal ទៅជាលេខ ៣ ដែលលទ្ធផលដឹងនៅថ្ងៃ ចន្ទខាងមុខនេះ៕
មតិយោបល់