ព័ត៌មានជាតិ

នគរបាលអន្តោប្រវេសន៍ ចុះត្រួតពិនិត្យការដ្ឋានសំណង់ក្រុមហ៊ុន Dingh Sunshine City រកឃើញកម្មករបរទេសជាង ៥០នាក់

ភ្នំពេញៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលមាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និង ដោយមានការដឹកនាំដោយផ្ទាល់ លោក សៀង សុខ ព្រះរាជអជ្ញារង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងបានសហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់ក្រុមហ៊ុន Dingh Sunshine City តាមបណ្តោយផ្លូវលេខ ២១១ សង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ឃើញមានប្រើកម្មកបរទេសចំនួន ៥៦ នាក់ ស្រីចំនួន ០៣នាក់ ។

នៅក្នុងការចុះត្រួតពិនិត្យកាដ្ឋានខាងលើ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦នេះ គឺរកឃើញថា កម្មករបរទេសទាំងអស់នោះមានលិខិតឆ្លងដែន និងមានទិដ្ឋាការត្រឹមត្រូវ តែគ្មានសៀវភៅការងារ ចំនួន ០៦នាក់។ ក្រុមចំរុះសំរេចដកយកលិខិតឆ្លងចំនួន ០៦ក្បាលយកមកធ្វើការផាកពិន័យ ដោយនាយកដ្ឋានជនបរទេសជាអ្នកវិនិយោកឯកជន។

ក្រុមហ៊ុនសំណង់ Dingh Sunshine City នេះមានការគោរពច្បាប់ការងាររបស់ព្រះរាជាណាចក្របានល្អ ក៏ដូចជាបានជាគំរូ ដល់ បណ្តារ ក្រុមហ៊ុន បរទេស ឯកជនផ្សេងៗ៕

photo_2016-08-29_19-39-43photo_2016-08-29_19-39-40photo_2016-08-29_19-39-38photo_2016-08-29_19-39-35photo_2016-08-29_19-39-32photo_2016-08-29_19-39-30photo_2016-08-29_19-39-27photo_2016-08-29_19-39-24photo_2016-08-29_19-39-21photo_2016-08-29_19-39-18photo_2016-08-29_19-39-14

មតិយោបល់