ព័ត៌មានជាតិ

ប៉េអឹមក្រុងសៀមរាបឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

សៀមរាប: កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀននៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។

កម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា ក្រោយឃាត់កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ដកហូតថ្នាំញៀនរួមមាន៖ ១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន០៤កញ្ចប់ ដែលមានទម្ងន់ស្មើ០.៣៣ក្រាម ទូរស័ព្ទចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី៕

មតិយោបល់