ព័ត៌មានជាតិ

នគរបាលចាប់ជនសង្ស័យម្នាក់ និងថ្នាំញៀនមួយកញ្ចប់តូច

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានរួមជាមួយថ្នាំញៀន១កញ្ចប់តូច និងសម្ភារឧបករណ៍សម្រាប់ជក់គ្រឿងញៀន កាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ សំ វែង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ កន្លែងកើតហេតុ មានស្រុកកំណើត ភូមិថ្មី ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ នៅចំណុចខាងលើ មានអ្នកប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌធ្វើការស្រាវជ្រាវទប់ស្កាប់បង្ក្រាបរាល់បទល្មើស ដែលកើតឡើងក្នុងមូលដ្ឋាន រក្សានូវសន្តិសុខ សុវត្តិភាពក្នុងមូលដ្ឋាន ដោយផ្នែកទៅលើប្រធានបទភូមិសង្កាត់មានសុវត្តិភាព ទើបកម្លាំងនគរបាល ក្រោមបញ្ជារបស់លោក យឹម សារ៉ាន់ ធ្វើយ៉ាងណាបង្ក្រាប ទប់ស្កាត់ឲ្យទាន់ពេលវេលា ឈានទៅដល់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងគ្រឿងញៀន ដកហូតបានសម្ភារ:មួយចំនួន នាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញ អធិការដ្ឋានចាត់ការទៅតាមនីតិវិធី៕

មតិយោបល់