ព័ត៌មានជាតិ

Jonathan ​Rea​ ​រ​ប​ស់​ប្រ​ទេស​អៀក​ឡង់​ម​ក​ជំ​នួ​ស​តំ​ណែ​ង​ ​Casey​ ​Stoner​នៅ​អ៊ី​តា​លី​

កីឡាករប្រណាំងម៉តូមកពីអៀកឡង់ខាងជើង Jonathan Rea និងមកចូលរួមការប្រកួតប្រណាំងម៉ូតូ GP នៅសប្តាហ៍នេះ ដើម្បីមកជំនួសកន្លែងរបស់កីឡាករ Casey Stoner ដែលកំពុងតែមានរបួស។

ជើងឯកប្រណាំងម៉ូតូ World Superbike, Jonathan Rea រូបនេះត្រូវបានជ្រើសរើសយ៉ាងត្រឹមត្រូវ ក្នុងការផ្លាស់ប្តូរសម្រាប់កីឡាករ Casey Stoner ដែលរងបាក់ឆ្អឹងកជើង ហើយអតីតជើងឯកសញ្ជាតិអូស្រ្តាលីរូបនេះ និងមិនត្រឡប់មករកការប្រកួតវិញទេ បើទោះជាឆាប់សះស្បើយពីការវះកាត់ក៏ដោយ ដោយតម្រូវឲ្យពិនិត្យយ៉ាងដិតដល់ពីសំណាក់គ្រូពេទេព្យ។

Jonathan Rea និយាយនៅក្នុង សន្និសីទ បានប្រាប់ថា ខណៈពេលរូបគេកំពុងតែស្ថិតនៅក្នុងប្រទេសរុស្សីធ្វើការប្រកួត World Superbike នោះគឺក្រុមប្រណាំងហុងដាបាន ដាក់សំណើរដល់រូបគេ ហើយគេក៏មិនបានគិតវែងឆ្ងាយទេ និយាយទៅ ព្រោះថាក្រុមប្រណាំង Repsol Honda មួយនេះកំពុងតែត្រូវការជំនួយដើម្បីបញ្ចប់រដូវកាលមួយដែលជោគជ័យ ដូច្នេះគេនិងត្រូវសមជាមួយម៉ូតូថ្មីរបស់គេ៕

កីឡាករ Jonathan Rea

កីឡាករ Casey Stoner

មតិយោបល់