ព័ត៌មានជាតិ

ក​ម្ម​វិ​ធី​ ​អេម​ហ្ម​ង​ ​រ​ប​ស់​ ​Beeline​ ​រ​ក​ឃើញ​អ្ន​ក​មា​ន​សំ​ណា​ង​ស​ប្តា​ហ៍​ទី​ ​២​ និ​ង​ប្រ​គ​ល់​ប្រា​ក់​សុ​ទ្ធ​ដល់​អ្នក​​ឈ្នះ​ក្នុង​ស​ប្តា​ហ៍​ទី​ ​១​

ភ្នំពេញ៖ ថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០១២ ក្រុមហ៊ុន Beeline គឺជាបណ្តាញទូរស័ព្ទ ចល័តរីកចម្រើនឆាប់រហ័ស ជាមួយបណ្តាញសេវាគ្របដណ្តប់គ្រប់ ខេត្តទូទាំងប្រទេសកម្ពុជ កាលពីសប្តាហ៍កន្លងទៅ បានចាប់ផ្តើមកម្មវីធីប្រូមូសិន ឈ្មោះថា អេមហ្មង។បើលោកអ្នកជាអតិថិជនរបស់ Beelineនោះលោកអ្នកប្រាកដជា មានឱកាសឈ្នះ ក្នុងនោះអាចហៅចេញ ជានាទីដោយឥតគិតប្រាក់ ឬក៏ជាសាច់ប្រាក់សុទ្ធផងដែរ។

នេះគឺជាលើកដំបូងសម្រាប់ Beeline ក៏ដូចជាប្រពន្ធទូរសព្ទ ចល័តផ្សេងទៀត ដែលធ្វើការផ្តល់ពិសេសក្នុងពេលតែមួយទាំងទឹកប្រាក់បន្ថែម និងទាំងការចាប់ឆ្នោតផ្សងសំណាងឈ្នះទឹកប្រាក់។កម្មវិធី អេមហ្មង របស់ Beeline ផ្តល់ជូនទឹកប្រាក់បន្ថែម ១០.០០០ % ដែលមានន័យថា បើលោកអ្នកបញ្ចូលទឹកប្រាក់ ២ ដុល្លារនោះលោកអ្នកអាចឈ្នះ ទឹកប្រាក់បន្ថែម ២០០ ដុល្លារ សម្រាប់ប្រើក្នុងប្រពន្ធ Beeline ។លើសពីនេះទៀត កម្មវិធី អេមហ្មង ក៏មានការចាប់ឆ្នោតផ្សងសំណាង ដែលមានអ្នកឈ្នះម្នាក់រៀងរាល់សប្តាហ៍ ។អតិថិជន Beeline គ្រាន់តែប្រើប្រាស់អស់ទឹកប្រាក់ ១ ដុល្លារ នោះអាចមានឱកាស មួយដង ដើម្បីឈ្នះរង្វានទឹកប្រាក់ ពីការចាប់ឆ្នោតប្រចាំសប្តាហ៍ ដែលមានរហូតដល់ទៅ ១៧ លានរៀល និងរង្វាន់ធំ ៣០ លានរៀល សម្រាប់អតិថិជន ដែលប្រើប្រាស់ ទឹកប្រាក់អស់ច្រើនជាងគេនៅក្នុងកម្មវីធីមួយនេះ ។

នៅចំពោះមុខអ្នកទស្សនារាបលាន របស់កម្មវីធី ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ My TV ការចាប់រង្វាន់ផ្សងសំណាង អេមហ្មង បានរកឃើញអតិថិជន មានសំណាង ឈ្នះរង្វាន់ដូចខាងក្រោម៖

រង្វាន់ទី ១៖ ០៩០ ៣២៨ ៤៩៥ ឈ្នះទឹកប្រាក់ ១០.០០០.០០០ រៀល

រង្វាន់ទី ២៖០៩០ ៦៤៩ ៦៥៦ ឈ្នះទឹកប្រាក់ ៥.០០០.០០០ រៀល

រង្វាន់ទី ៣៖០៩០ ៩៤៨ ២៦៩ ឈ្នះទឹកប្រាក់ ២.០០០.០០០ រៀល

ក្នុងការចាប់ឆ្នោតផ្សងសំណាងផ្សាយផ្ទាល់នេះ Beeline ក៏បានប្រគល់សាច់ប្រាក់ដល់អ្នកឈ្នះ ក្នុងសប្តាហ៍ទី ១ របស់កម្មវធី អេមហ្មង ផងដែរ ដែលបានចាប់ឆ្នោតកាលពីថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១២ កន្លងទៅរួមមាន៖

អ្នកឈ្នះទី ១ បានទៅលើម្ចាស់ទូរស័ព្ទ ០៩០ ៨៨១ ៩៣៣

អ្នកឈ្នះទី ២ បានទៅលើម្ចាស់ទូរស័ព្ទ ០៦៨ ៥៤៥ ៥៧៨ ឈ្មោះ កែវ ស មកពីខេត្ត បាត់ដំបង

អ្នកឈ្នះទី ៣ បានទៅលើម្ចាស់ទូរស័ព្ទ ០៩០ ៣៨៧ ៣១៧ ឈ្មោះ ផល គឹមឡេង មកពីខេត្ត ពោធិ៍សាត់

លោក Ashraf Sahab នាយកពាណិជ្ជកម្ម របស់ Beeline កម្ពុជាបានមានប្រសាសន៍ថា “Beeline នឹងនៅខិតខំ បន្តដើម្បីនាំមកជូនទីផ្សារ កម្ពុជានូវការផ្តល់រង្វាន់ដ៏អស្ចារ្យ និងអ្វីៗជាច្រើនទៀត សម្រាប់អតិថិជនស្មោះស្មគ្ររបស់យើង។Beeline គឺអ្វីគ្រប់យ៉ាងប្រកបដោយថាមពលភាពរស់រវើក និងកម្លាំងចិត្ត ហើយនេះគឺជាអ្វីដែលយើងនឹងបន្តផ្តល់ជូនដល់កម្ពុជា”។

កម្មវីធី អេមហ្មង របស់ Beeline បានចាប់ផ្តើមពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១២។ការចាប់ឆ្នោតបន្ទាប់នៅថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ ២០១២។

Beeline គឺជាផ្នែគមួយរបស់ក្រុមហ៊ុន VimpelCom Ltd ដែលជាក្រុមហ៊ុនទូរគមនាគមន៍ធំបំផុតទី ៦ របស់ពិភពលោក ដែលមានអតិថិជន ២៥០ លាននាក់ និងមានប្រតិបត្តិការនៅ រុស្ស៊ី សមាគមរដ្ឋឯករាជ្យ (CIS) អឺរ៉ុប អាមេរិកខាងជើង អាស៊ី អាហ្វ្រិក ដោយគ្របដណ្តប់លើប្រជាជនប្រមាណ ៨៦៤ លាននាក់៕

 

 

 

មតិយោបល់