ព័ត៌មានជាតិ

១២​ ​នា​ក់​ ​ក្នុង​​នោះ​​មាន​ទាំ​ង​អ្ន​ក​ទេ​ស​ច​រ​ណ៍​ ​៨​ ​នា​ក់​បា​ត់​ប​ង់​ជី​វិ​ត​ដោ​យ​សា​រ​​បំ​ផ្ទុះ​​អត្ត​ឃា​ត​

កាលពីថ្ងៃអង្គារម្សិលមិញមនុស្សចំនួន ១២ នាក់ក្នុងនោះមានទាំងក្រុមទេសចរណ៍ចំនួន ៨នាក់ផង បានបាត់បង់ជីវិត ក្នុងទីក្រុងកាប៊ុលរបស់ប្រទេសអាហ្វហ្កានិស្ថាន។

ប្រភពព័ត៌មានបានឲ្យដឹងថា អ្នកបើករថយន្តដាក់គ្រឿងបំផ្ទុះអត្តឃាតបានបើករថយន្តរបស់ខ្លួន បុកទៅលើរថយន្តដឹកអ្នកដំណើរមួយគ្រឿងផ្សេងទៀត ដេលក្នុងរថយន្តនោះមានក្រុមទេសចរណ៍ជាច្រើនស្ថិតនៅលើរថយន្ត ហើយក៏បណ្តាលឲ្យអ្នកដែលធ្វើដំណើរនៅដងផ្លូវ ជាច្រើននាក់រងរបួសផងដេរ។
ក្នុងពេលជាមួយគ្នាភ្លាមៗនោះ កងកម្លាំងនគរបាលបានទៅដល់កន្លែងកើតហេតុអង្កេតករណីវាយប្រហារ និងដាក់បំរាមគោចរនៅជុំវិញតំបន់កើតហេតុ។
ប្រភពព័ត៌ មានបន្តថា ក្រោយការវាយប្រហារកើតឡើង ក្រុមអ៊ីស្លាម ហេសបេ ដែលជាក្រុមប៉ះបោរធំបំផុតទីពីរ នៅក្នុងប្រទេសនេះ បានអះអាងថា ខ្លួនជាអ្នកប្រព្រឹត្តអំពើវាយប្រហារនេះ៕

មតិយោបល់