ភ្នំពេញៈ ហេតុការណ៍មួយដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរតាមផ្លូវ ខណៈពេលដែលឃើញបុរសម្នាក់ជិះរថយន្តទំនើបពណ៌ស មួយគ្រឿងបានផ្ទុះកំហឹងយ៉ាងខ្លាំងជាមួយបុរសអ្នកជិះម៉ូតូ រហូតចុះពីលើរថយន្តមកវាយមួយដៃ។
ហេតុការខាងលើនេះកើតឡើង កាលពីវេលាម៉ោង៦និង៥០នាទីព្រឹកថ្ងទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចមុខច្រកចេញ ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងវិថីនោះបានបញ្ជាក់ថា គេមិនបានស្គាល់អត្តសញ្ញាណភាគីទាំងសងខាងនោះឡើយ តែបុរសដែលបង្ករហិង្សា នោះគឺជិះរថយន្តទំនើបមួយគ្រឿងដែលមានពាក់ស្លាកលេខ 2AG-7262 រួមដំណើរជាមួយស្ត្រីម្នាក់។ រីឯបុរសដែលជាគាគីរងគ្រោះ ក៏មិនស្គាល់ឈ្មោះដែរ ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគីលេត មានឌុបកូនតូចជាមួយផង។ ទោះបីជាយ៉ាងណា គ្មានអ្នកណាម្នាក់បានដឹងថា មានរឿងអ្វីច្បាស់ដែរ ប៉ុន្តែទីតាំងកើតហេតុ គឺឃើញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំផងដែរ។
ដូច្នេះហើយទើបប្រជាពលរដ្ឋដែលរួមដំណើរលើដងវិថីនោះសង្ស័យថាអាចមកពីរឿងកកស្ទះចរាចរណ៍នេះហើយ ទើបបុរសអ្នកបើករថយន្តទំនើបនោះផ្ទុះកំហឹងជាមួយអ្នកជិះម៉ូតូខ្លាំងបែបនេះ៕
មតិយោបល់