កីឡាការិនីលំដាប់កំពូលតារាង Caroline Wozniacki បានឈានចូលវគ្គមួយភាគបួន នៃកម្មវីធី Hansol Korea Open ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-2 និង6-3 ឈ្នះលើកីឡាការិនី Caroline Garcia ។
កីឡាការិនីសញ្ជាតិ ដាណឺម៉ាក់ Caroline Wozniacki ហើយក៏ជាជើងខ្លាំងមួយរូបដែលមានចំណាត់ថ្នាក់ទី ១ នៃព្រឹត្តិការណ៍ WTA International បានឈានចូលវគ្គ មួយភាគបួន ខណះដែលកីឡាការិនិលំដាប់ទី ៧ Klara Zakopalova បានជម្រុះ កីឡាការិនី Magdalena Rybarikova របស់ស្លូវ៉ាគី ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-1 និង7-6 (8-6)។
ចំណែកកីឡាការិនីអាមេរិក លំដាប់ទី៦ Varvara Lepchenko ក៏បានឈ្នះនៅជុំទី ២ នៃការប្រកួតផងដែរ ដោយទម្លាក់ Anabel Medina Garrigues របស់អេស្ប៉ាញ ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-4 និង 6-1 ៕
មតិយោបល់