ព័ត៌មានជាតិ

Updated៖ ភ្ញាក់ផ្អើលបុរសម្នាក់អង្គុយរង់ចាំចូលម៉ាស្សា ស្រាប់តែស្លាប់នៅលើកៅអីផ្តៅមួយរំពេច

ភ្នំពេញៈ សពបុរសម្នាក់ទំនងជាមានជំងឺបេះដូង និងលើសឈាមត្រូវបានគេប្រទះឃើញអង្គុយស្លាប់នៅលើកៅអី ក្នុងផ្ទះម៉ាស្សាមួយកន្លែង ខណៈដែលរូបគាត់មកអង្គុយលើកៅអីផ្តៅផឹកកាហ្វេខ្មៅ ដែលបានយួរតាមខ្លួនពីកន្លែងផ្សេងរង់ចាំចូលម៉ាស្សានៅកន្លែងកើតហេតុ។

ហេតុការណ៍នេះដែរ បានបង្ករការភ្ញាក់ផ្អើលកើតឡើងនៅ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅផ្ទះគ្មាលេខ ផ្លូវលេខ៨០ ក្នុងសង្កាត់ដ្រះចក ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មានថា មានបុរសម្នាក់ស្លាប់នៅក្នុងផ្ទះ ខាងលើនោះ កម្លាំងរបស់លោកក៏បានចុះមកដល់កន្លែងកើតហេតុ ក៏បានឃើញសាកសពរបស់បុរសម្នាក់អង្គុយស្លាប់ នៅលើតុខាងក្នុងផ្ទះពិតប្រកដមែន។ ភ្លាមនោះកម្លាំងរបស់លោកក៏បានចុះមកដល់ធ្វើការត្រួតពិនិត្យ និងកោសលវិច័យបានឃើញថា ជនរងគ្រោះបានស្លាប់បាត់ហើយ។

ក្រោយពីកម្លាំងមានសមត្ថកិច្ចជំនាញធ្វើការត្រួតពិនិត្យទៅលើសាកសព របស់បុរសរងគ្រោះរួចហើយបញ្ជាក់ថា សពស្លាប់ដោយសាលើសឈាម​ និងបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅវត្តទួលសង្កែ៕

មតិយោបល់