កីឡាករ Philipp Kohlschreiber បានរួចពីភាពទុក្ខភ័យនៃសិតទី ២ ពីការប្រមាញ់របស់កីឡាករ Frenchman Benoit Paire ហើយបានកក់កៅអី វគ្គមួយភាគបួននៃព្រឹត្តិការណ៍ Moselle Open កាលពីម្សិលមិញនេះ។
កីឡាករលំដាប់តារាងពិភពលោកលេខ ១៨ ទោះបីជានាំមុខដោយសិតទី ១ ក្តី តែបែរជាសិតទី ២ ត្រូវរងបរាជ័យធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំង ។ការប្រកួតសិតទី ៣ ឈានចូលមកដល់ កីឡាករ Philipp Kohlschreiber បានធ្វើយ៉ាងល្អ ដោយពិន្ទុ 6-1 លទ្ធផលគ្រប់បាល់ទាំង ៣ សិតរួមមាន 6-2 1-6 និង 6-1 ។
មួយគូរទៀតនោះគឺជាការជួបគ្នារវាងកីឡាករ Andreas Seppi ក៏ឈានចូលវគ្គ ៨ នាក់ចុងក្រោយ ដោយត្រូវកាពេលវេលាតែ 62 នាទី ដើម្បីផ្តល់បទពិសោធន៍ដល់កីឡាករបារាំង Vincent Millot ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-2 និង 6-1៕
មតិយោបល់