ផ្ទះ ព័ត៌មានជាតិ ដំណឹងស្វែងរកស...

ដំណឹងស្វែងរកសាច់ញាតិ! យុវជនម្នាក់មានអាយុប្រហែល ១៩ឆ្នាំ ត្រូវរថយន្តបុកស្លាប់ នៅខណ្ឌដង្កោ

0

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១និង២៤នាទីយប់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងបង្កដោយរថយន្តព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BF-7176 បានបុកម៉ូតូម៉ាក ឌ្រីមសង ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1IH-5793 បណ្ដាលឲ្យយុវជនម្នាក់ មានអាយុប្រហែល ១៩ឆ្នាំ រងរបួសធ្ងន់ និងស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកម្ចាស់រថយន្តបង្ក បុករួចបើករត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែផ្លាកលេខនៅកន្លែងកើតហេតុ ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីស្វែងរកជនបង្ក មកដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់