អាល្លឺម៉ង់៖ក្លិប Borussia Dormund នឹងទទួលភ្ញៀវ ក្លិបអធិរាជស Real Madrid វេលាម៉ោង ១ និង ៤៥ នាទី ក្នុងក្របខណ្ឌ Chmapions League នៅរាត្រីរំលអធ្រាតយប់នេះ ។
កាលពីជើងទី ១ ក្នុងក្របខណ្ឌខាងលើ ក្លិប Borussia Dormund បានធ្វើដំណើរទៅជួប ក្លិប អធិរាជស Real Madrid នៅលើទឹកដីអេស្ប៉ាញ ក៏ប៉ុន្តែសម្រាប់ជើងីទ ២ នេះវិញ ក្លិបអធិរាជស ត្រូវធ្វើដំណើរទៅសួរសុខ ទុក្ខ ក្លិប Borussia Dormund នៅលើទឹកដីអាល្លឺម៉ងវិញម្តង។
ជើងទី ១ ក្លិប Borussia Dormund បានចាញ់អធិរាជស ដោយលទ្ធផល ៣ -០ ដែល ស្តែងបញ្ជាក់ថា ក្លិប Borussia Dormund នៅរាត្រីនេះ សង្ឈឹមតិចតួចណាស់ ដែលអាចលុតក្លិបអធិរាជស Real Madrid ដោយលទ្ធផល ៣ – ០ វិញនោះ ព្រោះថា ក្លិប Borussia Dormund មានកីឡាកររបួសច្រើនណាស់ ដូចដែល គេហទំព័រ ដំណឹងបាន ចុះផ្សាយកាលពីប្រកួតជើងទី ១ រួចរាល់ហើយ ដោយកីឡាករទាំងនោះនៅមិនទាន់ជាសះស្បើយនៅឡើយ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ កីឡាករឆ្នើមរបស់ Dortmund លេងក្នុងតួនាទីខ្សែប្រយុទ្ធ Robert Lewandowski នៅមិនទាន់មានចម្លើយថា អាចនឹងលេងនៅរាត្រីនេះ ដោយស្ថិតនៅលក្ខណព្យូរនៅឡើយ ខណៈដែលខ្លួនមានគោលបំណងចង់ទៅកាន់ Bayern Munich ។
កាលពី ១៥ម៉ោង មុននេះដែរ កីឡាករ Robert Lewandowski បានប្រាប់ដល់សារព័ត៌មាន Goal ឲ្យដឹងថា Dortmund មិនមែនជាក្លិបខ្លាំងដូចរដូវកាលមុននោះទេ ។ ពំនោលយ៉ាងខ្លីនេះបញ្ជាក់ថា Borussia Dormund នៅរាត្រីនេះឈ្នះដូចចាញ់ ។
បើផ្អែកទៅលើលក្ខណជាក់ស្តែង ចំពោះព័ត៌មានដែលបានចុះផ្សាយ កាលពីសប្តាហ៍ កន្លង ទៅ ដោយបង្ហាញពី កីឡាករ Dortmund មានបញ្ហារបួសច្រើន នោះ នៅរាត្រីនេះ ដែរ ដំណឹង សូមរួមព្យាករណ៍ទុកជាមុនថា ក្លិប អាល្លឺម៉ង់មួយនេះ នឹងឈ្នះ ក្នុងលទ្ធផល ២ – ១ ។ ក៏ប៉ុន្តែសរុបលទ្ធផល ទាំងពីរជើង វិញ ក្លិប Dortmund នឹងចាញ់ ដដែល ពោលគឺនឹងវេចបង្វេច ចេញ ពីក្របខណ្ឌ Chmapions League ។ មួយវិញទៀត លើកលែងតែ ករណីមិនគួរកើតមាន និយាយឲ្យចំទៅ គឺ ករណី ក្លិប អធិរាជស Real Madrid ទទួលបានកាតក្រហមចំពោះកីឡាករណាម្នាក់ នៅតង់ទី ១ ឬដើមតង់ទី ២ ទើប Dortmund មានសង្ឈឹម បើមិនដូច្នោះទេនឹងដើរចេញ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ ៖
មតិយោបល់