ជើងខ្លាំង Martin Klizan និង Fabio Fognini នឹងត្រូវជួបមុខគ្នា នៅវគ្គ ផ្តាច់ព្រ័ត្រ នៃកម្មវិធី St Petersburg Open ក្នុងដំណើរដើម្បីលើកពានរបស់កម្មវីធីនេះ។
អ្នកវាយតិន្នីសដៃឆ្វេងកីឡាករ Martin Klizan បានផ្តល់មេរៀនជូរចត់ជូនដល់កីឡាករលំដាប់កំពូលតារាង Mikhail Youzhny នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃ សៅរ៍ម្សិលមិញ ដោយពិន្ទុ2-1ពោលគ្រាប់បាល់ 6-7 (11-13) 6-4 7-6 (7-3) ដោយប្រើពេល ៤ ម៉ោង។
ដូច្នេះ សម្រាប់វគ្គក្រោយកីឡាករ លំដាប់ទី ៣ របស់ស្លូវ៉ាគីរូបនេះ នឹងត្រូវឡើងទៅជួបកីឡាករលំដាប់ទី ៤ របស់អ៊ីតា Fabio Fognini នៅវគ្គផ្តាច់ព្រ័ត្រ ខណៈដែល Fabio Fognini បានទម្លាក់កីឡាករ Daniel Gimeno-Traver ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-3 និង 6-4 ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដោយប្រើពេលវេលា តែ ៧៩ នាទីតែប៉ុណ្ណោះ៕
មតិយោបល់