ព័ត៌មានជាតិ

សោកស្តាយណាស់! ប្រទះឃើញសត្វប្រើសមួយក្បាលជាប់អន្ទាក់ស្លាប់ ត្រូវបានជនល្មើសកាត់យកក្បាលទៅបាត់

ប៉ៃលិន: យោងតាមផេកស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន បានឲ្យដឹងថា ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង១១ និង៣០នាទីព្រឹក នៅភូមិសាស្ត្រ គគីប្រហោង ក្នុងតំបន់ការពាររបស់ស្រុកសំឡូត ក្រុមល្បាតបានធ្វើការចុះល្បាតមានក្លិនស្អុយនៅចំណុច ០២៤៧២៥០ / ១៤០៧៣២៩ ក៏មានការសង្ស័យបានធ្វើការរុករកប្រទះឃើញសត្វប្រើសមួយក្បាលជាប់អន្ទាក់ស្លាប់ហើមស្អុយគ្មានក្បាល។

ដោយក្បាលរបស់វាត្រូវបានជនល្មើសកាត់យកទៅបាត់។ សត្វប្រើសដែលជាប់អន្ទាក់ស្លាប់នោះមានទម្ងន់ប្រហែល ១៥០ គីឡូក្រាម។ នៅក្នុងពេលនេះសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្គេតដើម្បីចាប់ខ្លួនជនល្មើសយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់