ព័ត៌មានជាតិ

តាតៃមានអ្វីអស្ចារ្យ?

កោះកុង ជាខេត្តដែលមានព្រំប្រទល់ដែលមានឈ្មោះល្បីជាយូរមកហើយថាជា ទីតាំងព្រំដែន “តំបន់សត្វព្រៃភាគខាងលិច”។ មានទីតាំងនៅភាគនិរតីនៃប្រទេសនៅជិតស្ទឹង កាពូ ទីក្រុងនៃខេត្តនេះមានចម្ងាយតែ១០គីឡូម៉ែត្រពីព្រំដែនប្រទេសថៃ។ កោះកុងមានឆ្នេរសមុទ្រវែង និងគ្របដណ្ដប់ដោយព្រៃឈើមួយភាគនៃភ្នំក្រវាញ និងសួនឧទ្យានជាតិគិរីរម្យ។ ការទាក់ទាញទេសចរបូករួមទាំងសួនកំសាន្ត ឆ្នេរសមុទ្រ ទឹកជ្រោះ និងព្រៃកោងកាង។
នៅជិតឆ្នេរសមុទ្រកោះកុងមានកោះជា ច្រើន ក្នុងនោះមានកោះមួយដែលជាទីចាប់អារម្មណ៍គឺកោះកុងខៅ ជាស្ថានសួគ៌នៃព្រៃដែលគ្មានមនុស្សរស់នៅ ដែលមានឆ្នេរខ្សាច់ពណ៌សយ៉ាងស្រស់ស្អាតចំនួនប្រាំពីរ។ គេអាចធ្វើដំណើរទៅកោះនេះដោយគ្រាន់តែជិះតាក់ស៊ីសែសិបប្រាំនាទី ពីឆ្នេរសមុទ្រមក។
ទឹកជ្រោះតាតៃ
ទេសភាពដ៏ស្រស់ស្អាតនៃទឹកជ្រោះតាតៃទាក់ទាញភ្ញៀវទេសចរមកពីជុំវិញ ពិភពលោក។ ការអភិរក្សធម្មជាតិ និងសត្វព្រៃនៃទឹកជ្រោះតាតៃ កោះកុងធ្វើអោយវាក្លាយជាកន្លែងដ៏ទាក់ទាញដែលភ្ញៀវទេសចរទៅទស្សនា ញឹកញាប់បំផុតមួយក្នុងខេត្តកោះកុង។ ភ្ញៀវទេសចរចូលចិត្តទស្សនាទេសភាពទឹកធ្លាក់ និងព្រៃឈើខៀវស្រងាត់នៃតំបន់ជុំវិញនោះ។ អ្នកប្រហែលជានឹងឃើញសត្វព្រៃ និងរុក្ខជាតិមួយចំនួននៅពេលអ្នកបើកបរទៅកាន់ទឹកជ្រោះតាតៃ ខេត្តកោះកុង។ ធម្មជាតិបៃតងអមសងខាងផ្លូវទៅកាន់ទឹកជ្រោះតាតៃកាន់តែធ្វើអោយ ការធ្វើដំណើររីករាយឡើង។
អ្នកនឹងមកកាន់ទឹកជ្រោះតាតៃចម្ងាយ ប្រហែលហាសិបគីឡូម៉ែត្រពីទីរួមខេត្ត។ ការធ្វើដំណើរត្រូវចំណាយពេលប្រហែលសែសិបប្រាំនាទីពីទីរួមខេត្ត ព្រោះវាមានទីតាំងនៅក្នុងឃុំត្រពាំងរូង នៃស្រុកកោះកុង។ រុក្ខជាតិនិងសត្វព្រៃនៃតំបន់ជិតៗនោះធ្វើអោយទឹកជ្រោះនេះក្លាយជា កន្លែងដែលគេចូលចិត្តទស្សនាមួយក្នុងស្រុកទាំងមូល៕

ស្ដាប់បទចម្រៀងរៀបរាប់ពីទេសភាពទឹកជ្រោះតាតៃទាំងអស់គ្នា៖

មតិយោបល់