កីឡាករលំដាប់ទី ៦ ផ្នែកវាយតិន្នីសទោល Tomas Berdych បានទទួលយកនូវបទពិសោធន៍ថ្មីពីសំណាក់កីឡាករKei Nishikori នៅក្នុងកម្មវិធី Japan Open ក្នុងទីក្រុងតូក្យូ កាលពីថ្ងៃ សុក្រ ម្សិលមិញនេះ។
Kei Nishikori ដែលជាកីឡាករម្ចាស់ផ្ទះ ហើយក៏ជាកីឡាករទី១ ហើយដែលអាចឈានចូលវគ្គ ១៦ នាក់ចុងក្រោយ ខណៈដែលធ្វើឲ្យ Tomas Berdych រងនូវភាពភ្ងាក់ផ្អើល ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 7-5 និង6-4។
Tomas Berdych បាននិយាយក្រោយចប់ការប្រកួតថា”វាជាមេរៀនដ៏ល្អ សម្រាប់ខ្ញុំ ជាធម្មតាខ្ញុំតែងតែលេងបានល្អ តែពេលនេះអ្វីដែលខ្ញុំធ្វើបានល្អ នៅមានអ្នកធ្វើបានល្អជាងខ្ញុំទៀត”។
សម្រាប់វគ្គក្រោយកីឡាករវ័យ ២២ ឆ្នាំ របស់ជប៉ុននឹងត្រូវជួបកីឡាករ Marcos Baghdatis នៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលកីឡាកររូបនេះបានទម្លាក់មិត្តរួមជាតិសញ្ជាតិរុស្ស៊ី Dmitry Tursunov ដោយពិន្ទុ 6-2 និង 6-4 ដោយប្រើពេលវេលា ១ម៉ោង និង ២១ នាទី៕
មតិយោបល់