Novak Djokovic ធ្វើបានយ៉ាងល្អដោយបានបំបាក់កីឡាករ Jurgen Melzer នៅវគ្គ ១៦ នាក់ចុងក្រោយ នៃកម្មវិធី China Open។ដូចគ្នានេះដែរ កីឡាករ Jo-Wilfried Tsonga ក៏ធ្វើបានយ៉ាងល្អ ផងដែរ ។
កីឡាករលំដាប់កំពូលតារាង Novak Djokovic សញ្ជាតិស៊ែប៊ី បានបំបាក់កីឡាករគ្មានចំណាត់ថ្នាក់របស់អូស្រ្តាលី Jurgen Melzer ដែលធ្វើឡើងកាលពីថ្ងៃ សុក្រ ម្សិលមិញនៅក្នុងទីក្រុង តៃប៉ិ ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-1 និង6-2 ដោយប្រើពេលវេលាតែ ៥៤ នាទី ។
សម្រាប់វគ្គក្រោយកីឡាករ Novak Djokovicនឹងត្រូវជួបមុខកីឡាករ អាល្លឺម៉ង់ Florian Mayer ខណៈដែលកីឡាកររូបនេះ បានបំបាក់ម្ចាស់ផ្ទះ Ze Zhang ដោយពិន្ទុ 2-0 ដួចគ្នា ពោលគ្រាប់បាល់ 6-3 និង 6-4៕
មតិយោបល់