ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋអស់រាប់ម៉ឺនដុល្លារនៅស្រុកពញ្ញាឮ

កណ្តាលៈ នៅវេលាល្ងាចថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង៤និង៤៥នាទីមានករណី អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅចំណុចភូមិបឹងក្តុរ ឃុំកំពង់អុស ស្រុកពញ្ញាឮ ខេត្តកណ្តាល។

បណ្តាលអោយឆេះលំនៅដ្ឋានប្រជាពលរដ្ឋអស់ទាំងស្រុងចំនួន០២ខ្នង
ផ្ទះទី១ជាកម្មសិទ្ធិរបស់ឈ្មោះខោល ហ៊ីង ភេទស្រី អាយុ៦៥ឆ្នាំ ទីលំនៅភូមិឃុំកើតហេតុ មានទំហំ៨x១២
សម្ភារៈខូចខាតមាន
១-ប្រាក់ចំនួន១០,០០០$
២-ទូដាក់សំលៀកបំពាក់ចំនួន០៣
៣-ម៉ូតូចំនួន០២គ្រឿង
៤-ខូចខាតសម្ភារះទាំងស្រុង
ចំណែកផ្ទះទី២ជាកម្មសិទ្ធិរបស់ឈ្មោះម៉េង សុខចិន ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុ មានទំហំ៦x៨ (មិននៅផ្ទះទេ)
ខូចខាតសម្ភារះប្រើប្រាស់ទាំងស្រុង ។

តាមការសាកសួរពីម្ចាស់ផ្ទះដែលឆាបឆេះដំបូង បណ្តាលមកពីឆ្លងចរន្តអគ្គីសនី។

ប្រតិបត្តិការខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន០៣គ្រឿង
១- រថយន្តពន្លត់អគ្គីភ័យស្រុកពញាឮ០១គ្រឿង
២-រថយន្តពន្លត់អគ្គីភ័យស្រុកមុខកំពូល០១គ្រឿង
៣- រថយន្តពន្លត់អគ្គីភ័យក្រុមហ៊ុនកម្ពុជាតេលា០១គ្រឿង។
ករណីឆេះនេះគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង៥និង៤៥នាទី៕

 

មតិយោបល់