ខ្សែចង្វាក់ការងារដែលអ្នកបានជ្រើសរើសអាចសាកសម ឬក៏មិនសាកសមនឹងអ្នក។ គ្នានទំហំនៃការខិតខំព្យាយាមណា ដែលបង្ខំបុគ្គលភាពរបស់អ្នកទៅក្នុងការងារ នឹងអាចធ្វើឲ្យការងារដែល ប្រឆាំងនឹងអត្តសញ្ញាណរបស់អ្នកសម្រេចតាមសេចក្តីត្រូវការរបស់អ្នកទេ ។
នាង Eva បានធ្វើជាអ្នកបំរើតាមភោជនីយដ្ឋានក្នុងក្រុង Milwaukee អស់រយៈពេល២៥ឆ្នាំហើយ។ Eva និយាយថា” ខ្ញុំតែងតែមានអារម្មណ៍ថា ការងាររបស់នរណាម្នាក់ក៏ដោយ ក៏មានសារៈសំខាន់ដែរ។ នៅពេលដែលខ្ញុំឈានជើងដើរលើកំរាល អ្វីៗទាំងឡាយមិននៅក្នុងអារម្មណ៍ខ្ញុំទេ។ នេះគឺជាអ្វីដែលខ្ញុំធ្វើ ហើយខ្ញុំរីករាយជាមួយការងារនេះខ្លាំងណាស់”។
Eva និយាយថាការងារនេះគឺស្រដៀងទៅនឹងមុខតំនែងការងារមួយរបស់ក្រុមហ៊ុន ដែរ “វាគឺជាការងារផ្នែកលក់ដូចជាលក់ខោអាវ ឬអ្វីៗផ្សេងទៀត។ ខ្ញុំគឺជាមនុស្សម្នាក់ដែលអ្នកជួប មិនមែនជាចៅហ្វាយឬអ្នកគ្រប់គ្រងទេ”។
Evaធំធាត់ឡើងនៅកន្លែង ដែលសព្វថ្ងៃនេះគេហៅប្រទេសស្លូវ៉ាគីហើយនាងបានមករស់នៅ សហរដ្ឋអាមេរិក ទាំងមិនចេះភាសាអង់គ្លេសមួយពាក្យផង។ នាងរៀនភាសាដោយរៀនមួយពាក្យម្តងៗដោយប្រើប្រាស់ពាក្យកាត ហើយចុងក្រោយនាងបានរៀនដល់កម្រិតសកលវិទ្យាល័យ។ នាងបានគិតដល់ការបន្តការសិក្សាដល់ថ្នាក់ក្រោយឧត្តមប៉ុន្តែនាង មិនចង់បោះបង់ការងារជាអ្នកបំរើទេ។
នាងនិយាយថា”ខ្ញុំចាប់ផ្តើមធ្វើការងារជាអ្នកបំរើ តាំងពីខ្ញុំចាប់ផ្តើមចូលសាលារៀនហើយខ្ញុំចូលចិត្តវាណាស់។ ខ្ញុំចូលចិត្តការងារនេះ ព្រោះវាបំពេញតម្រូវការខ្ញុំ។ អ្នកដឹងទេថា ក្រោយចេញមកពីប្រទេសក្រីក្រ មកដល់ទីនេះ គឺអ្នកមិនត្រូវការអ្វីទាំងអស់ក្រៅពីភាពគ្រប់គ្រាន់។ ខ្ញុំពិតជាសប្បាយរីករាយណាស់ដែលខ្ញុំបានមកដល់ទីនេះ។ តាមពិតទៅសេចក្តីត្រូវការនិងការចង់បានរបស់ខ្ញុំគឺសាមញ្ញ”។
ប៉ុន្តែ Eva មិននែនាំឲ្យធ្វើការនេះទេលុះត្រាតែនេះជាអ្វីដែលអ្នកចង់ធ្វើ។ នាងបន្ថែមថា”វាដូចជាការងារដទៃទៀតដែរ គឺអ្នកគ្រាន់តែចូលចិត្តវា បើមិនដូច្នោះទេអ្នកនឹងវេទនាមិនខាន”។
របៀបដែលមនុស្សចាប់អារម្មណ៍ក្នុងការងាររបស់ពួកគេ របៀបដែលគេអាចគ្រប់គ្រងអារម្មណ៍របស់គេចំពោះការងារប៉ុនណា និង របៀបដែលគេមានអារម្មណ៍ទទួលការគាំទ្រពីថោកែរបស់គេប៉ុណ្ណាគឺសរុប មកមាន១៩ដងមានសារៈសំខាន់ជាងគេ ក្នុងការទស្សន៍ទាយលើការពេញចិត្តទៅនឹងការងារ ជាងស្ថានភាពជីវិតគ្រួសាររបស់គេ (Goulet and Singh 2002)៕
ប្រភព៖health.com.kh
មតិយោបល់