ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាអ្នកដែលចំណាយពេលអង្គុយច្រើនម៉ោងគឺមានការកើនឡើងហានិភ័យនៃជំងឺតម្រងនោម។
អ្នកស្រាវជ្រាវបានមើលលើមនុស្សជាង៥.៦០០នាក់ដែលមានអាយុជាមធ្យមពី ៤០ឆ្នាំ ទៅ៧៥ឆ្នាំ, ដោយយោង តាមបរិមាណនៃម៉ោងដែលពួកគេចំណាយពេលអង្គុយជារៀងរាល់ថ្ងៃ និងកម្រិតនៃការធ្វើលំហាត់ ប្រាណប៉ុណ្ណា ដែលពួកគេបានធ្វើ។
ស្ត្រីដែលអង្គុយតិចជាង៣ម៉ោងក្នុងមួយថ្ងៃគឺមានជាង៣០%ដែលមិនសូវ ជាវិវត្តទៅជាជំងឺតម្រងនោមរ៉ាំរ៉ៃជាងស្ត្រីដែលបានអង្គុយ ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ។ បុរសដែលអង្គុយតិចជាង៣ម៉ោងក្នុងមួយថ្ងៃគឺមានប្រហែល១៥%ដែល មិនសូវវិវត្តជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃបើធៀបទៅនឹងបុរសដែលអង្គុយ ច្រើនជាង៨ម៉ោងក្នុងមួយថ្ងៃ។
ការស្រាវជ្រាវក៏បានរកឃើញថា បុរសដែលអង្គុយយូរ ប៉ុន្តែធ្វើលំហាត់ប្រាណទៀតទាត់ ដូចជាដើរ៣០នាទីក្នុងមួយថ្ងៃ គឺមាន៣០%មិនសូវជាវិវត្តទៅជាជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃជាងអ្នកដែល អង្គុយច្រើន និងមិនធ្វើលំហាត់ប្រាណសោះ។ ការធ្វើលំហាត់ប្រាណមិនបន្ថយហានិភ័យនៃជំងឺនោះចំពោះស្ត្រីដែល អង្គុយច្រើននោះទេ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុងកាសែត American Journal of Kidney Diseases។ វេជ្ជបណ្ឌិត ថូម៉ាស យ៉ាត (Thomas Yates) ដែលមកពីសាកលវិទ្យាល័យ Leicester ក្នុងប្រទេសអង់គ្លេសបាននិយាយថា វាមិនត្រូវបានគេដឹងថ្មីៗថា ភាពស្រណុកសុខស្រួល ឬការធ្វើលំហាត់ប្រាណប៉ះពាល់ដល់សុខភាពតម្រងនោមនោះទេ ប៉ុន្តែការអង្គុយតិច ឬការធ្វើលំហាត់ប្រាណច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើង សុខភាពសរសៃឈាមបេះដូងតាមរយៈផ្តល់ភាពប្រសើរឡើងនៃសម្ពាធឈាម,កូឡេ ស្តេរ៉ុល, មេតាប៉ូលីសជាតិស្ករ និងសុខភាពសរសៃឈាមអារទែ។
គាត់បានបន្ថែមថា ខណៈពេលដែលការស្រាវជ្រាវនេះបង្ហាញពីបញ្ហានៃខ្លួនដែលគាំទ្រ ដល់ការផ្សារភ្ជាប់ គ្នារវាង របៀបរស់នៅ និងការវិវត្តនៃជំងឺខ្សោយតម្រងនោមនោះ, វាក៏បានបន្ថែមទៀតថា ការអង្គុយតិច ធម្មតាអាចផ្តល់ អត្ថប្រយោជន៍សំខាន់ដល់សុខភាពផងដែរ។
យ៉ាតបាននិយាយថា ការស្រាវជ្រាវក៏បានបង្ហាញថា ចំពោះមុខងារនៃតម្រងនោម, ការធ្វើលំហាត់ប្រាណកម្រិតមធ្យម ឬខ្លាំងដូចជា ការដើរ, រត់យឺតៗ ឬរត់ឡើងភ្នំ អាចជារឿងសំខាន់ចំពោះបុរសដែលការបន្ថយពេលនៃការធ្វើរបៀបនោះអាចជា រឿងសំខាន់ចំពោះស្ត្រី៕
ប្រភព៖health.com.kh
មតិយោបល់