ព័ត៌មានជាតិ

ស្ត្រី​មួ​យ​ចំ​ណិ​ត​តូ​ច​ធ្វើ​ឲ្យ​ខូ​ច​ប្រ​ពៃ​ណី​ទំ​នៀ​ម​ទំ​លា​ប់​ខ្មែ​រ​ផ្អើ​ល​ពេ​ញ​ហ្វេ​ស​ប៊ុ​ក​

ប្រពៃណីសាសានារបស់ខ្មែរ ត្រូវបានគេស្គាល់ថាជាប្រពៃណីមួយដែលត្រូវបានគេផ្តល់តម្លៃខ្ពស់នៅលើសកលលោក។ ទំនៀមទម្លាប់សាសនារបស់ខ្មែរអប់រំចិត្តមនុស្ស ឲ្យស្គាល់បុណ្យបាប សរខ្មៅ ហើយអំពើល្អរបស់បុគ្គល់នោះធ្វើ ទៀតសោតនឹងទទួលបាននូវលាភសក្ការៈមកវិញជាក់ជាមិនខាន។

ជុំវិញនៃសាសានា ក្នុងអំឡុងកាន់បិណ្ឌនៃព្រះរាជាណាចក្រកម្ពុជា យើងសង្កេតឃើញថា ស្ត្រីខ្មែរគឺស្អាតបាត់ និងសមជាស្រ្តីខ្មែរពិតនៅថ្ងៃនេះហើយដោយស្លៀកនូវហួលផាមួង អាវប៉ាក់ មើលទៅគួរឲ្យទាក់ទាញ់ណាស់។ ម្យ៉ាងវិញទៀតចំពោះការស្លៀកពាក់នេះដែរ ក៏មានស្រ្តិខ្លះបានធ្វើឲ្យសាសនារបស់ខ្មែរធ្លាក់ទៅរកចំណុចអវិជ្ជមាន ដោយស្លៀកពាក់ខុសនូវអ្វីដែលទំនៀមទលាប់ដូនតាបានចារមក។

ជាក់ស្តែងគេហទំព័រ ក្នុងស្រុកមួយបានសរសេរប៉ុន្មានបន្ទាត់ពីការរិះគន់របស់មហាជនលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកវាយ លើកញ្ញា ពេជ្រ សូលីកា ដែលជាតារាចម្រៀងប្រចាំផលិតកម្ម M ដែលស្លៀកមិនសមរម្យក្នុងការចូលទៅធ្វើបុណ្យនារដូវបុណ្យភ្ជុំនេះ។ដោយឡែកស្របពេលជាមួយនឹងគ្នានេះដែរ រូបមួយសន្លឹកទៀតដែលត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដូចគ្នា ដែលទង្វើរមួយអសីលធម៌របស់ស្រ្តីខ្មែរមួយចំណិតតូច ដែលធ្វើឲ្យស្អុយដល់ស្ត្រីខ្មែរ ទូទាំងប្រទេស ត្រូវបានមហាជនជាច្រើនធ្វើការរិះគន់យ៉ាងចាស់ដៃ ចែករំលែករូបភាពនោះពីមួយទៅមួយ ដែលជារូបភាពស្លៀកពាក់ខោខូវប៊ូយលេចលើបញ្ចេញផ្សិត បញ្ចេញគល់ចង្កេះ ដែលជាសម្លៀកបំពាក់ហាមផ្តាច់មិនឲ្យស្លៀកចូលវត្តដែលធ្វើឲ្យដាច់ ធម៌ដាច់អា លោកសង្ឈនោះ។

ទោះជាយ៉ាងនេះក្តី មានមហាជនខ្លះ ក៏បានតបនូវចម្លើយមកវិញថា សម័យនេះហើយ គឺជាសម័យបញ្ចេញមតិ បានសិទ្ធជ្រើសរើសផ្លូវដើររៀខ្លួនទោះគេស្លៀកពាក់យ៉ាងណាក៏ជាសិទ្ធរបស់គេដែរ ។តើប្រិយមិត្តរបស់ដំណឹងគិតយ៉ាងដូចម្តេចដែរចំពោះបញ្ហានេះ?៕

មតិយោបល់