កីឡាករ Andy Murray ដែលជាម្ចាស់មេដាយមាសរបស់អូឡាំពិកហ្គេម ក្នុងឆ្នាំ ២០១២បានបញ្ចប់ដំណើរការរបស់កីឡាករ Radek Stepanek នៅក្នុងកម្មវិធី Shanghai Rolex Masters ជាមួយនឹងការស្រោចស្រង់នូវអ្វីដែលខ្លួនបានបាត់បង់ ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 4-6 6-2 និង6-3។
សម្រាប់វគ្គ ក្រោយដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករ Andy Murray នឹងត្រូវជួបមុខកីឡាករ លំដាប់ទី ១ របស់ពិភពលោក Roger Federer ខណះដែលកីឡាករវ័យ៣១ឆ្នាំ របស់ស្វីសរូបនេះ បានទម្លាក់កីឡាករ Marin Cilic លំដាប់ទី ១០ ដោយពិន្ទុ 2-0 ក្នុងនោះគ្រាប់បាល់ 6-3 និង 6-4 ។
ចំណែកីឡាករ Novak Djokovic ក៏យកឈ្នះកីឡាករអាល្លឺម៉ង់ Tommy Haas នៅវគ្គ ១៦ នាក់ចុងក្រោយផងដែរ។វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬ ៨នាក់ចុងក្រោយកីឡាករសញ្ជាតិស៊ែប៊ីរូបនេះនឹងត្រូវទៅជួបមុខកីឡាករ Tomas Berdych ខណៈដែលកីឡាកររូបនេះបំបាក់ Jo-Wilfried Tsongaនោះ៕
មតិយោបល់