ការរស់នៅជាមួយដៃគូរអស់រយៈពេលយូ ព្រមទាំងមានវ័យកាន់តែចាស់ទៀតនោះ វាអាចបណ្តាលអោយចំណង់ផ្លូវភេទប្រែប្រួលបាន។ខាងក្រោមនេះគឺជា ហេតុផលមួយចំនួនដែលអ្នកអាចអស់អារម្មណ៍សិច ព្រមទាំងវិធីស្តារអារម្មណ៍នោះមកវិញ។
រវល់ពេក
ភាព មរមាញឹកជាមួយនឹងការងារ ថែទាំងកូន រៀនសូត្រ ជួបជាមួយមិត្តភក្តិ និងការងារផ្ទះក្នុងផ្ទះដ៏ច្រើនទៀតនោះ វាអាចនឹងធ្វើអោយចំណង់នៃការរួមភេទស្ថិតនៅខាងក្រោមគេទៅវិញ។ វាមានដូចគ្នានៅពេលអ្នកនៅវ័យក្មេង ឬជួបគ្នាដំបូង ហើយអាចរួមភេទបានគ្រប់ពេលនោះទេ។ ឥឡូវនេះពីរបីនាទីដែលអ្នកត្រូវការចំនាយនោះគឺគ្រាន់តែចង់ងូតទឹក ដុសសាប៊ូ ឬដេកមួយស្របក់ប៉ុណ្ណោះ ព្រមទាំងគ្មានគិតពីការរួមភេទឡើយ។ ការរួមភេទគឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរបស់មនុស្សពីរនាក់។ វាគឺជាមធ្យោបាយនៃការបង្ហាញសេចក្តីស្រលាញ់ចំពោះគ្នាទៅវិញទៅមក ប៉ុន្តែបើកង្វះវាវិញ អាចប្រែក្លាយទំនាក់ទំនងដែលធ្លាប់ជាប្តីរប្រពន្ធ ទៅជាមិត្តភាពវិញជាមិនខាន។
ដំណោះស្រាយ៖
ចូរជ្រើសរើសពេលវេលាមួយយប់ ឬពីរយប់ក្នុងមួយសប្តាហ៍ដើម្បីបង្កើតពេលវេលាដ៏មានប្រយោជន៍ជាមួយ ដៃគូររបស់អ្នក។ អ្នកអាចលេងកំសាន្តមួយសម្រាប់ខ្លួនឯងនិងដៃគូរ ឬព្យាយាមប្រើរបៀបរួមភេទផ្សេងពីមុន។ ការដែលមានគម្រោងរួចជាមុនដូច្នេះវាពិតជាធ្វើអោយទំនាក់ទំនងរបស់ អ្នកទាំងពីរមានដំណើរទៅមុខទៀតជាមិនខាន។
មានអារម្មណ៍ស្ត្រេស ឬព្រួយបារម្ភ
ការព្រួយបារម្ភច្រើនមានន័យថា ការរួមភេទតែងតែជារឿងចុងក្រោយក្នុងចិត្តរបស់មនុស្ស។ វាអាចពិបាកក្នុងការមានអារម្មណ៍សិចនៅពេលអ្នកកំពុងតែគិតអំពី ការចំនាយផ្សេងៗ ឬបញ្ហានៅកន្លែងធ្វើការ។ ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍រួមភេទមិនល្អពីមុនមក ឬមានជំងឺកាមរោគ ការមានផ្ទៃពោះ ឬភាពល្អរបស់អ្នក នោះវាងាយនឹងធ្វើអោយអ្នកមិនចង់ប្រព្រឹត្តវាទៀត ឬមិនចង់ដោះស្រាយវាឡើយ។
ដំណោះស្រាយ៖
ចំនុចសំខាន់សម្រាប់បំបាត់ស្ត្រេស គឺព្យាយាម និងកាត់បន្ថយមូលហេតុរបស់វា។ ស្តាប់មើលទៅដូចជាងាយស្រួលណាស់ ប៉ុន្តែប្រសិនបើរឿងនោះទាក់ទងនឹងលុយកាកវិញ ចូរចាំថាការរួមភេទធ្វើអោយអ្នកមានអារម្មណ៍ល្អក្នុងការដោះស្រាយ រាល់បញ្ហាទាំងអស់។ ការលះបង់ចោលការរួមភេទមិនអាចជួយអោយអ្វីៗវិលមកល្អវិញបានទេ។ ការញ៉ាំអាហារមានតុល្យភាព ការញ៉ាំទឹកបានច្រើន ការដេកតិចបំផុត ៧ម៉ោងក្នុងមួយយប់ និងហាត់ប្រាណសុទ្ធតែអាចផ្តល់នូវរាងកាយ និងចិត្តគំនិតប្រកបដោយសុខភាព ព្រមទាំងបង្កើតថាមពលទៀតផង។
មានភាពធុញទ្រាន់
ក្រោយពីរស់នៅជាមួយគ្នារយៈពេលច្រើនឆ្នាំរួមមកការមានអារម្មណ៍ ធុញទ្រាន់នឹងគ្នាគឺជារឿងមួយធម្មតាទេ ហើយក៏មិនមែនមានន័យថា អ្នកមិនស្រលាញ់គ្នាទៀតដែរ វាគ្រាន់តែជាអារម្មណ៍មួយដែលធ្វើអោយអ្នកមិនចង់រួមភេទជាមួយគ្នា ទៀតដោយការប្រើក្បាច់ដដែលៗប៉ុណ្ណោះ។
ដំណោះស្រាយ៖
ចូរសាកល្បងប្រើក្បាច់រួមភេទថ្មី ឬនិយាយអំពីអ្វីដែលអ្នកចូលចិត្ត និងមិនចូលចិត្ត ឬទាក់ទងនឹងការស្លៀកពាក់។ អ្នកប្រហែលជាមានអារម្មណ៍អៀនខ្មាស់នៅពេលសាកល្បងជាលើដំបូង ប៉ុន្តែអ្នកគួរតែធ្វើចិត្តអោយល្អទៅជាការស្រេចទៅហើយ។
មិនចូលចិត្តរាងកាយខ្លួនឯង
ការរស់នៅជាមួយដៃគូរអាចនឹងធ្វើអោយអ្នកឃើញថារាងកាយមានការប្រែប្រួល ឬលែងពេញចិត្តខ្លួនឯងទៀតទើបធ្វើអោយអ្នកបារម្ភច្រើន។ ការសិក្សាថ្មីៗនេះបានរកឃើញថា មនុស្ស៦៣%គឺមិនចូលចិត្តការដុះក្បាលពោះ១៧%ស្អប់ភ្លៅដែលធំ ៧%ចង់កែកំប៉េះគូទ និង ៦%ទៀតមិនស្រលាញ់ដៃដែលធំៗ។ អារម្មណ៍បែបនេះហើយទើបធ្វើអោយពេលដោះសម្លៀកបំពាក់ទៅមិនចង់អោយគេ ឃើញទាល់តែសោះជាពិសេសដៃគូររួមភេទ។
ដំណោះស្រាយ៖
រឿងដ៏ល្អបំផុតដែលអ្នកអាចធ្វើបានគឺសម្រកទម្ងន់ ប៉ុន្តែត្រូវការព្យាយាមប្រើវិធីរួមភេទទៅជាមួយគ្នាដែរ។ អ្នកខ្លះបែរជាយកការញ៉ាំស្ករសូកូឡា ឬផឹកស្រាជំនួសការរួមភេទទៅវិញ តែវាមិនមានអ្វីជាប្រយោជន៍នោះទេ។ អ្វីដែលសំខាន់គឺមិនត្រូវសម្លឹងមើលអ្វីដែលជាចំនុចមិនល្អទេ ត្រូវតែមានអ្វីដែលជាចំនុចល្អអោយបានច្រើន។ ចូរចាំថា ដៃគូររបស់អ្នកស្រលាញ់អ្នក ហើយក្នុងពេលរួមភេទគឺគ្រាន់តែចង់នៅអោយមានភាពស្និទ្ធស្នាលជាមួយ អ្នកប៉ុណ្ណោះ។
កំពុងតែប្រើថ្នាំ
ថ្នាំពន្យាកំណើតមួយចំនួនអាចបន្ថយចំណង់ផ្លូវភេទបាន។ ប៉ុន្តែថ្នាំផ្សេងៗទៀតដូចជា ថ្នាំបញ្ចុះសម្ពាធឈាម ថ្នាំបំបាត់ការបាក់តឹកចិត្ត ក៏សុទ្ធតែមានឥទ្ធិពលទៅលើចំណង់ផ្លូវភេទដែរ។
ដំណោះស្រាយ៖
ប្រសិនបើអ្នកយករឿងនេះទៅប្រាប់គ្រូពេទ្យ គាត់នឹងអាចបន្ថយចំនួនកម្រិតថ្នាំ ឬផ្លាស់ប្តូរថ្នាំថ្មីដែលមិនប៉ះពាល់ដល់ការរួមភេទ។ មិនត្រូវឈប់ប្រើថ្នាំដោយខ្លួនឯងឡើយលុះត្រាតែមានការអនុញ្ញាតពី គ្រូពេទ្យសិន។ ប្រសិនបើអ្នកមានបញ្ហាបាក់ទឹកចិត្ត វាពិតជាពិបាកណាស់ក្នុងការទទួលបានអារម្មណ៍ស្រើបស្រាលក្នុងពេលរួមភេទ ហើយប្រសិនបើប្រើថ្នាំបំបាត់ការបាក់ទឹកចិត្តទៀត រឹងតែពិបាកទ្វេដងទៅទៀត។
ទើបតែមានកូនហើយថ្មីៗ
ប្រសិនបើអ្នកទើបតែសម្រាលកូន ឬមានកូនខ្ចី ចំណង់ផ្លូវភេទរបស់អ្នកប្រហែលជាត្រូវធ្លាក់ចុះខ្លាំងតែម្តង។ នេះអាចដោយសារតែអ័រម៉ូននៃការស្រលាញ់កូននៅតែគ្របដណ្តប់ខ្លាំងពេក ឬមានការបាក់ទឹកចិត្ត ក្រោយពីសម្រាលកូនរួច។
ដំណោះស្រាយ៖
រាល់ហេតុផលទាំងអស់ត្រូវតែមានដំណោះស្រាយផ្សេងៗគ្នា។ ចំពោះការបាក់ទឹកចិត្តក្រោយពេលសម្រាលអាចជាបញ្ហាដ៏ធ្ងន់ធ្ងរមួយដែល ត្រូវពិភាក្សាជាមួយគ្រូពេទ្យ។ ប្រសិនបើអ្នកចង់រួមភេទមែន តែមិនអាចធ្វើវាបានភ្លាមៗ ចូរធ្វើវាដោយយឺត។ ការបង្កើនភាពស្និទ្ធស្នាលដោយមិនបាច់រួមភេទអាចជួយអ្នកបានមួយកម្រិត ដែរ ព្រមទាំងអោយអ្នកទាំងពីរកាន់តែនៅជិតគ្នាកាន់តែខ្លាំងទៀតផង។
ញ៉ាំអាហារមិនល្អចំពោះសុខភាពច្រើនពេក
សូកូឡា និងស្រាអាចផ្តល់ថាមពលដល់អ្នកបានច្រើនក្រោយពីញ៉ាំរួច ប៉ុន្តែវាបែរជាធ្វើអោយអ្នកមានអារម្មណ៍ឡេសឡះ អស់កម្លាំង និងឆេវឆាវទៀតផង ដែលវាសុទ្ធតែដាក់សម្ពាធដល់ការមិនចង់រួមភេទ និងបន្ថយចំណង់ផ្លូវភេទ។ លើសពីនេះទៅទៀតវាក៏អាចរំខានដល់អ័រម៉ូន ក៏ដូចជាអារម្មណ៍ទៀតផង។
ដំណោះស្រាយ៖
វា មិនមែនមានន័យថាអ្នកត្រូវតែឈប់ញ៉ាំអាហារទាំងនេះរហូតនោះទេ គឺគ្រាន់តែញ៉ាំវាអោយមានតុល្យភាពប៉ុណ្ណោះ។ សូកូឡាមិនមែនអាក្រកទាំងអស់នោះទេ ព្រោះវាក៏មានឥទ្ធិពលជាថ្នាំសម្រើបផងដែរ។ ការញ៉ាំទឹកបានច្រើនអាចបង្កើតនថាមពលប្រកបដោយសុខភាពរាងកាយ និងផ្លូវភេទ៕
មតិយោបល់