ព័ត៌មានជាតិ

ត្រីៗត្រី​ ​.​.​.​.​.​.​ចំ​ណី​​អា​ហា​រ​លេ​ខ​មួ​យ​​

ប្រភពត្រីជាចំណែកមួយក្នុងការលើកស្ទួយនូវវិស័យសេដ្ឋកិច្ចជាតិនិងជួយទំនុកបម្រុងនូវជីវភាពគ្រួសារ ។ត្រីជាចំណីអាហារលេខមួយសម្រាប់មនុស្ស ហើយក៏ជាប្រភពវិតាមីន ផងដែរ។ ទីណាមានទឹក ទីនោះមានត្រី ។កាលពីឆ្នាំកន្លងទៅ អជ្ញាធរទន្លេសាបបានធ្វើការសិក្សាស្រាវជ្រាវពីប្រភេទត្រីនៅក្នុង បឹងទន្លេសាប តាមរយៈការចុះពិនិត្យ ជាក់ស្តែងនៅតាម ឡូត៍នេសាទ សហគមន៍នេសាទ និងអ្នកនេសាទ ជាលក្ខណៈគ្រួសារ។

ការចុះពិនិត្យនេះបានបង្ហាញអោយឃើញថា ត្រីដែលមានវត្តមានច្រើននៅក្នុងបឹងទន្លេសាបមាន ប្រមាណជា ៨៦ ប្រភេទ ហើយត្រីទាំងនេះត្រូវបានធ្វើការបែងចែកទៅតាមចំណាត់ថ្នាក់ទីផ្សារ ដូចខាងក្រោម៖
. ប្រភេទត្រីលេខ ១ មាន ១៦ ប្រភេទ
. ប្រភេទត្រីលេខ ២ មាន ៤០ ប្រភេទ
. ប្រភេទត្រីលេខ ៣ មាន ៣០ ប្រភេទ
ប្រភេទត្រីដែលក្រុមការងារអាជ្ញាធរបានរកឃើញទាំង ៨៦ ប្រភេទនេះ ក្នុងនោះមានត្រី ៥ ប្រភេទ ដែលជាប្រភេទត្រីកំរគឺ ត្រីគល់រាំង, ត្រីត្រសក់, ត្រីក្បក, ត្រីឆ្មាក្រពើ និង ត្រីឆ្កោកទីទុយ ។
ម្យ៉ាងវិញទៀតប្រភេទត្រីដែលនេសាទបានច្រើនជាងគេក្នុងចំណោមត្រីទាំង ៨៦ ប្រភេទនៅពាក់ កណ្តាលឆ្នាំ ២០១១ នេះមាន ១០ប្រភេទគឺៈ ត្រីរៀល ត្រីច្រកែង ត្រីស្លឹកឬស្សី ត្រីខ្នងវែង ត្រីឆ្កោក ត្រីក្រុស ត្រីកំបុតច្រមុះ ត្រីបណ្តូលអំពៅ ត្រីឆ្ពិន និង ត្រីលិញ។

ត្រី ……ត្រី…..ត្រី ……ចូលរួមអភិរក្សទាំងអស់គ្នា ចូលរួមចិញ្ចឹមត្រីទាំងអស់គ្នា ដើម្បីជាតិ ។ តើលោកអ្នកបានចាត់វិធានការក្នុងការចិញ្ចឹមត្រី ហើយនៅ?

មតិយោបល់