កណ្តាលៈ មានករណីបុរសម្នាក់បានធ្វើអត្តឃាតចងក សម្លាប់ខ្លួន។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០១៨ នៅចណុចផ្ចះរបស់ ឈ្មោះ ស ជា (ម្តាយជនរងគ្រោះ ) ស្ថិតនៅក្នុងភូមិ កោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជ្រា ចំរើន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ គ្មាន (មានជំងឺវង្វេងស្មារតី)មានទីលំនៅភូមិ កោះចាស់ ឃុំ ព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។
យោងតាមការឆ្លើយបំភ្លឺរបស់ឈ្មោះ ស ជា ជាម្តាយជនរងគោះ បានឲ្យដឹងថា ជនរងគ្រោះជាកូនរបស់គាត់ មានប្រពន្ធ ឈ្មោះ លីន នៅខេត្តបាត់ដំបង មានកូន២នាក់ ប្រុសម្នាក់នឹងស្រីម្នាក់ អស់រយៈពេល៤ឆ្នាំ មកហើយ ដោយកូនរបស់គាត់មានបញ្ហាឈ្លោះប្រកែក ប្តី ប្រពន្ធ កូនរបស់គាត់បានមករស់នៅជាមួយគាត់ នៅក្នុងភូមិ កោះចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្ត កណ្តាល បានរយៈពេល៧ថ្ងៃ មកហើយៗគាត់សម្គាល់ឃើញកូន របស់គាត់មិនប្រក្រតី និយាយខុសៗ ហើយមានស្មារតីវង្វេងម្តងៗ គាត់បានប្រាប់កូន ក្មួយជិតខាងឲ្យជួយមើលថែជនរងគ្រោះផង។ ចាប់ពីពេលនោះមក កូន ក្មួយ របស់គាត់នឹងគាត់ជាម្តាយ បានមើលថែជាប្រចាំ ហើយគាត់ជាម្តាយបាននាំកូនរបស់គាត់ ជាជនរងគ្រោះយកទៅឲ្យព្រះសង្ឃស្រោចទឹករំដោះគ្រោះឲ្យ តែមិនបានជាសះស្បើយទេ។ លុះនៅថ្ងៃទី០២ ខែ មេសា ឆ្នាំ ២០១៨ គាត់ជាម្តាយបានដេកជាមួយកូនរបស់គាត់ជាជនរងគ្រោះ លុះនៅវេលាម៉ោង៥ទៀបភ្លឺ គាត់ជាម្តាយឃើញជនរងគ្រោះដេកគាត់ក៏ចុះពីលើផ្ទះមកដីដើម្បីបត់ជើង លុះគាត់ឡើងផ្ទះវិញ ឃើញកូនរបស់គាត់បានធ្វើអត្តឃាតចងក ដោយខ្សែអង្រឹង ជាមួយនឹងឃ្នាបផ្ទះខាងលើ ដោយគាត់ឃើញជនរងគ្រោះ នៅត្រដរ គាត់ក៏ហៅកូនក្មួយឲ្យជួយស្រាយចំណងដាក់ចុះដើម្បីសង្រ្គោះ លុះស្រាយចំណងដាក់ជនរងគ្រោះចុះមកក៏នាំគ្នាធ្វើចលនា តែជួយសង្រ្គោះមិនបាន ជនរងគ្រោះបានស្លាប់បាត់ហើយ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ អធិការដ្ឋាន បានទទួល បញ្ជាពីលោកអធិការ ចុះទៅដល់កន្លែងកើតហេតុ រួចបានបង្កើត គណៈកម្មការ មាន ប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យ ផ្នែកជំនាញ នឹងក្រុមគ្រួសារសព ដើម្បីធ្វើការ ពិនិត្យកន្លែងកើតហេតុនិង ពិនិត្យសាកសព ឃើញថា នៅ.ក ជនរងគ្រោះផ្នែកខាងមុខលើគ្រាប់ពោន ពីក្រោមទងត្រចៀកខាងស្តាំ ដល់ក្រោមទងត្រចៀកខាងឆ្វេង មានស្នាមទ្រុឌជាំខ្មៅ ក្រៅពីនេះ ពុំមានស្លាកស្នាមអ្វីផ្សេង គួរឲ្យកត់សំគាល់ ពាក់ព័ន្ធនឹងករណីផ្សេងឡើយ។
តាមការសន្និដ្ឋានរបស់ គណៈកម្មការចម្រុះ ជនរងគ្រោះគឺពិតជាធ្វើអត្តឃាតចងក ដោយខ្លួនឯងប្រាកដមែន។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ច យើងបានប្រគល់សាកសពជនរងគ្រោះជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់