ពាក្យចចាមអារ៉ាម iPad mini ត្រូវបានបញ្ចប់កាលពីថ្ងៃទី ២៣ខែតុលា ឆ្នាំ ២០១២ ម្សិលមិញនេះ ដោយ Phil Schiller ដែលជាអនុប្រធានជាន់ខ្ពស់ផ្នែកគ្រប់គ្រងទីផ្សារសកលបានឡើងប្រកាសបង្ហាញនូវវត្តមាន iPad mini។
អតិថិជនរបស់ Apple ទាំងអស់អាចធ្វើការបញ្ជាទិញ iPad mini ចេញពី Store របស់ Apple បានចាប់ពីថ្ងៃទី ២៦ខែតុលា ឆ្នាំ ២០១២ ខាងមុខនេះ ដែលមាននៅក្នុងប្រទេស US, Australia, Austria, Belgium, Canada, Czech Republic, Denmark, Finland, France, Germany, Hong Kong, Ireland, Italy, Japan, Korea, Luxembourg, Netherlands, New Zealand, Norway, Poland, Portugal, Singapore, Spain, Sweden, Switzerland និង UK៕
មតិយោបល់