ព័ត៌មានជាតិ

ឃាតកម្ម! ប្តីសម្លាប់ប្រពន្ធ នៅសង្កាត់ស្ទឹងមានជ័យ

ភ្នំពេញ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បន្ទាប់ពីប្រទះស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល ហើយត្រូវគេអះអាងថា ប្ដីរបស់នាងជាអ្នកសម្លាប់។

ស្ត្រីរងគ្រោះមានឈ្មោះ ផាត ស្រីណេង អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ រីឯប្តីឈ្មោះ ឌឿន អាយុ៣២ឆ្នាំ មុខរបរម៉ូតូឌុប។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅយប់មុនពេលកើតហេតុមួយថ្ងៃ ប្ដីប្រពន្ធទាំងពីរនាក់បានឈ្លោះប្រកែកគ្នារាប់ម៉ោង ហើយព្រឹកឡើងប្ដីក៏បានចេញបាត់ លុះដល់ព្រឹកថ្ងៃទី១ ខែវិច្ឆិកា នេះ ស្រាប់តែមានក្លិនស្អុយ ឪពុករបស់ស្រ្តីរងគ្រោះបានបើកទ្វារក៏ឃើញកូនដេកស្លាប់ក្នុងបន្ទប់ ក៏មានការភ្ញាក់ផ្អើល ហើយបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ។

ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចចុះហ៊ុំព័ទ្ធនៅកន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យលើសាកសព៕

photo_2016-11-01_09-52-41

មតិយោបល់