Maria​ ​Sharapova​ ​ឈ​រ​លើ​លំ​ដា​ប់​កំ​ពូ​ល​តា​រា​ង​នៃ​ ​White​ ​Group​

កីឡាការីនីស្រស់ឆើតឆាយនាង Maria Sharapova បានស្រោចស្រង់នូវពិន្ទុ ដែលខ្លួនបាតបង់នៅសិតទី ១ ដោយឆ្លើយតបនឹងទម្រង់លេងដ៏ខ្លាំងកា្លបំបាក់នាង Agnieszka Radwanska ដោយពិន្ទុ 2-1 ពោលគ្រាប់បាល់ 5-7 7-5 និង 7-5 ដោយឈ្នះនៅ ក្នុងជុំទី២ នៃព្រឹត្តិការណ៍ WTA Tour Championships ដែលធ្វើការប្រកួតកាលពីថ្ងៃ ពុធ ម្សិលមិញនេះ ដោយប្រើពេលវេលា ៣ម៉ោង និង១២ នាទី។

សម្រាប់ជ័យជម្នះនេះ ដែរកីឡាការិនី Maria Sharapova នឹងអង្គុយលើលំដាប់កំពូលនៃ White Group ដែលជាការបើកឆាកនៃទីក្រុង Istanbulក្នុងប្រទេសតួគី។

ចំណែកនៅក្នុង Red Group វិញកីឡាការិនីលំដាប់ទី ១ពិភពលោក នាង Victoria Azarenka ក៏ បានស្រង់ដើមនូវពីន្ទុ ដែលបាត់បង់នៅសីតទី ១ នឹងតបមេរៀនទឹកភ្នែកវិញជូនដល់កីឡាការិនី Angelique Kerber ដោយពិន្ទុ 2-1 ក្នុងនោះគ្រាប់បាល់ 6-7 (11-13) 7-6 (7-2) និង6-4៕

 

 

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *