ទីក្រុង Rio de Janeiro ៖ ប្រភពព័ត៌មានកីឡានានា បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ ម្សិលមិញនេះបានឲ្យដឹងថា អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ FIFA បានធ្វើការព្រមាន ទៅលើអ្នកគាំទ្រ ដែលមានសំបុទ្រខុសច្បាប់ ចូលទៅកាន់ពហុកីឡដ្ឋាន ការប្រកួត World Cup ខាងមុខ។
នៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បត្តិ៍ ធ្វើឡើងនៅ ទីក្រុង Zurich ខាង FIFA បានសម្តែងការព្រួយបារម្ភ ជាមួយនឹងសំបុទ្រខុសច្បាប់ដែលអ្នកគាំទ្របានទិញ ដើម្បីចូលរូម ទស្សនាការប្រកួតនៅថ្ងៃទី ១២ មិថុនា ដល់ ១៣ កក្កដា ខាងមុខ។
ដោយប៉ុន្មានសប្តាហ៍កន្លងទៅនេះ យើងសង្កេតឃើញថាមានមនុស្សជាច្រើន បានចាកចេញពីមណ្ឌលលក់សំបុទ្ររបស់យើងទាំងខកចិត្ត ខណៈដែលពួកគេបានទិញ សំបុត្រ ពីគេហទំព័រមិនផ្លូវការមួយ។
តាមប្រភព FIFA បានឲ្យដឹងថា សំបុត្រខុសច្បាប់ដែលអ្នកគាំទ្របានទិញដោយមិនអនុញ្ញាតិខាង FIFA នោះ គឺទិញពីទំព័រ Online Stubhub ក្នុងតម្លៃមួយដ៏ខ្ពស់ រហូតដល់ទៅ ២៣០០ ដុល្លារ សម្រាប់មើលការប្រកួត ដំបូងរវាងម្ចាស់ផ្ទះ ប្រេស៊ីល និង ក្រូអាត ៕
មតិយោបល់