ក្រុមតារាចម្រៀងស្រីស្អាត ដែលមានគ្មា ៥ នាក់ Girls Aloudបានបន្ថែមនូវសម័យកាលទី ៣ របស់គេនៅទីក្រុងឡុងដុន ដើម្បីវិលមកជួបជាមួយនឹងប្រិយមិត្តរបស់ខ្លួនក្នុងកម្មវិធី តន្រ្តីទេសចរណ៍ ដែលធ្វើឡើងនៅចក្រភពអង់គ្លេស។
ស្រីស្រស់ ៥ដួងនេះដែរបានកំណត់យក៣ យប់នៅ O2 Arena នៅខែ មីនា ឆ្នាំ ២០១៣ ខាងមុខនេះ។ក្រុមតារាចម្រៀងរូបនេះបានសរសរលើធ្វីតទ័រថា “វាពិតជាធ្វើឲ្យ បណ្តាអ្នកគាំទ្រនឹងភ្ងាក់ផ្អើល ដែលមានវត្តមានក្រុមរបស់នាងរហូតដល់ទៅ ៣ ថ្ងៃ ដែលជាពេលវេលាមួយដែលមិនអាចទន្ទឹងរងចាំបាននោះ”។
កម្មវិធីនេះ ដែរគឺក្រោមការជួយផ្គត់ផ្គង់នៃបទ ចម្រៀងក្រោមចំណងជើងថា Ten ដែលនឹងចេញនៅថ្ងៃទី ២៦ ខែ វិច្ឆិកា ខាងមុខនេះ។ស្របពេលជាមួយនឹងគ្នានោះក៏ពាំនាំយកបទ ‘Something New’ដែលជាបទថ្មីរបស់នាង ដែលចេញនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៣ ខាងមុខនេះទៅជាមួយផងដែរ។
ទស្សនាវីដេអូចម្រៀង ‘Something New’ របស់ Girls Aloudដូចខាងក្រោម៖
មតិយោបល់