ការសម្រេចចិត្តរួមភេទគឺជារឿងមួយដ៏ធំបំផុត ហើយមនុស្សភាគច្រើននឹងចងចាំវាទុកសម្រាប់លើកដំបូងរបស់ពួកគេ។ វាប្រហែលជាមិនអាចក្លាយទៅជារឿងដ៏ល្អឥតខ្ចោះបានទេ ប៉ុន្តែក៏គ្មាននរណាម្នាក់រំពឹងទុក ឬដឹងជាមុនថាត្រូវធ្វើដូចម្តេចឡើងប្រសិនបើពួកគេមិនធ្លាប់ធ្វើ វាពីមុនផងនោះ។ ការសិក្សាដើម្បីអោយអារម្មណ៍កាន់តែធូរស្បើយ និងមានទំនុកចិត្តត្រូវការចំនាយពេល និងអនុវត្តច្រើន។ ការរួមភេទទំនងជាផ្តល់នូវបទពិសោធន៍វិជ្ជមានច្រើន ប្រសិនបើអ្នកពិភាក្សាគ្នាជាមួយដៃគូនូវអ្វីដែលអ្នកទាំងពីរ ចូលចិត្ត មិនចូលចិត្ត និងអ្វីដែលមិនទាន់ប្រាកដច្បាស់ជាមុន។
ក្នុងពេលមានសម្រើបផ្លូវភេទ មានរឿងមួយចំនួនបានកើតឡើងនៅលើប្រដាប់ភេទស្ត្រី។ ទ្វារមាសត្រូវការបញ្ចេញទឹករំអិលដើម្បីអោយទ្វារមាសមានសំណើម។ សេរ (Clitoris) រីកប៉ោងដោយសារតែឈាមហូរចូលចិត្ត ហើយជាលិការជុំវិញផ្លូវចូលទ្វាមាស និងបរបេទ្វាមាសក៏អញ្ជឹងដែរ។ អាការៈបែបនេះធ្វើឡើងដើម្បីផ្តល់ភាពកាន់តែងាយស្រួលដល់ការសូក បញ្ចូលលិង្គទៅក្នុងទ្វារមាសក្នុងពេលរួមភេទ។ រចនាសម្ព័ន្ធខាងក្នុងទ្វាមាសក៏ជួយបង្កើតកន្លែងចូលរបស់លិង្គ ផងដែរ។
វាអាចនឹងធ្វើអោយអ្នកពុំមានផាសុកភាពបានប្រសិនបើ ដៃគូរមិនមានសម្រើបគ្រប់គ្រាន់ ឬទ្វារមាសស្ងួតពេក។ ចូរចំណាយពេលអោយបានច្រើនដើម្បីអោយប្រាកដថា អ្នកមានសម្រើបគ្រប់គ្រាន់ និងប្រាប់គ្នាអោយដឹងទៅវិញទៅមកប្រសិនបើមានអារម្មណ៍ល្អហើយមុនពេល សម្រេចចិត្តសូកបញ្ចូលលិង្គ។ ការរួមភេទដែលល្អគឺជាអារម្មណ៍ទាំងឡាយណាដែលត្រៀមខ្លួនរួចជាស្រេច និងមានទំនាក់ទំនងល្អជាមួយដៃគូ។
អ្នកក៏ត្រូវតែមានអារម្មណ៍ល្អ និងអាចនិយាយដោយចំហរជាមួយដៃគូអំពី៖
•អ្វីដែលធ្វើអោយអ្នកទាំងពីរមានអារម្មណ៍ល្អ
•វិធីពន្យាកំណើតដែលអ្នកទាំងពីរជ្រើសរើសមកប្រើ
•អ្វីដែលអ្នកត្រៀមរួច និងមិនទាន់ត្រៀម
•ការថប់អារម្មណ៍ទាំងឡាយដែលអ្នកមានអំពីការរួមភេទ
មនុស្សយើងពេលខ្លះត្រូវការប្រើទឹករំអិលបន្ថែមដើម្បីអោយការរួមភេទ កាន់តែងាយស្រួល។ យកល្អគួរតែកុំប្រើទឹករំអិលវ៉ាសាលីន (Vaseline) ឬទឹករំអិលណាដែលមានជាតិប្រេងប្រសិនបើអ្នកកំពុងតែប្រើស្រោមអនាម័យ ។
មុនពេលអ្នកចង់រួមភេទម្តងទៀត យកល្អគួរតែយល់ថានៅពេលស្ត្រីម្នាក់រួមភេទពីរបីដងដំបូង សន្ទះព្រហ្មចារីយ៍របស់នាងនឹងយឺត។ សន្ទះព្រហ្មចារីយ៍គឺជាស្បែកមានរាងជារង្វង់ដ៏ស្តើងមួយដែលគ្រប់ ដណ្តបពីលើច្រកចេញខាងក្រៅទ្វាមាស។ ការយឺតរបស់វាប្រហែលជាធ្វើអោយមានអារម្មណ៍មិនល្អ ឬឈឺចាប់តិចតួច។ ស្ត្រីខ្លះប្រហែលជាធ្លាប់មានអាការៈហូរឈាមតិចតួចផង ព្រោះសន្ទះនោះរហែក។ ប្រសិនបើវាកើតមានមែន វាគឺជារឿងធម្មតាទេ ហើយក៏មិនចាំបាច់ខ្វាយខ្វល់អ្វីច្រើនអំពីវាដែរ។
ទោះបីជា យ៉ាងណាក៏ដោយ មិនមែនស្ត្រីទាំងអស់ធ្លាប់មានអាការៈរួមភេទមិនស្រួល និងហូរឈាមក្នុងពេលរួមភេទជាលើកដំបូងនោះទេ។ រឿងនេះដោយសារតែសន្ទះព្រហ្មចារីយ៍របស់គេយឺតហើយអាចរហែកមុនពេល រួមភេទ តាមរយៈការប្រើសំឡីអនាម័យប្រភេទឆ្នុក (Tampons) ឬការលេងកីឡា៕
ប្រភព៖https://health.com.kh
មតិយោបល់