ព័ត៌មានជាតិ

David​ ​Ferrer​ ​បំ​បា​ក់​ ​Nicolas​ ​Almagro​ ​នៅ​ក្នុ​ង​ក​ម្ម​វិ​ធី​ ​Valencia​ ​Open​ ​500​

David Ferrer កីឡាករវាយតិន្នីសលំដាប់កំពូលតារាង បានបន្តក៏ដូចជាបង្ហាញទម្រង់លេងដ៏ខ្លាំងក្លារបស់ខ្លួន ដើម្បីជម្រុះកីឡាករ Nicolas Almagro នៅក្នុងកម្មវិធី Valencia Open 500 កាលពីថ្ងៃ សុក្រ ម្សិលមិញនេះ។

ក្នុងការប្រកួតនេះដែរ កីឡាករ David Ferrer បានបង្ហាញទម្រង់លេងខ្លាំងក្លាដូចព្យុះរបស់ខ្លួន ដោយយកឈ្នះ Nicolas Almagro ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង7-5 ដោយប្រើពេលវេលា តែ ៨២នាទីតែប៉ុណ្ណោះ ដែលជាដំណើរមួយឈ្មោះទៅកាន់វគ្គ ៨ នាក់ចុងក្រោយនោះ។

ចំណែកឯកីឡាករ របស់អូស្រ្តាលី Jurgen Melzer វិញក៏បានយកឈ្នះនៅក្នុងវគ្គ ១៦ នាក់ចុងក្រោយផងដែរ ដោយអាចឡើងទៅកាន់វគ្គ ៨ នាក់ចុងក្រោយជាលើកទី ១ តាំងពីខែ មករាមកនោះ ដោយបានបំបាក់កីឡាករវ័យក្មេង Belgian David Goffin ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 7-6 (9-7) និង6-4។សម្រាប់វគ្គបន្ទាប់ កីឡាកររូបនេះនឹងត្រូវឡើងទៅបង្ហាញទម្រង់លេងជាមួយនឹងកីឡាករ Alexandr Dolgopolov របស់អ៊ុយក្រែន នៅវគ្គ ៨នាក់ចុងក្រោយ បន្ទាប់ពីកីឡាករអ៊ុយក្រែនរូបនេះ បានជម្រុះកីឡាករ Marcel Granollers ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-0 និង6-2 ដែលជាគ្រាប់បាល់យ៉ាងកក់ក្តៅជាទីបំផុត ដោយប្រើពេលវេលា ១ ម៉ោងតិចតូចតែប៉ុណ្ណោះ៕

មតិយោបល់