ព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១២ លោក នុត ពុធដារ៉ា អភិបាលនៃគណៈ អភិបាលខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូន បងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន១០ គ្រួសារ នៅក្នុងសង្កាត់ពងទឹក។
អំណោយដែលត្រូវប្រគល់ជូន បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១០គ្រួសារ ក្នុង ឱកាសនោះរួមមាន ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី១យួរ ស្ករស ១គីឡូក្រាម ផ្តិល០១ ធុងទឹកកក០១ ឆ្នាំង០១ ស្ករស ០២កញ្ចប់ តែ ០៣កញ្ចប់ ទឹកដោះគោ ០៤កំប៉ុង ទឹកក្រូច១០កំប៉ុង និងថវិកា ១០ម៉ឺនរៀល។
មានមតិសំណេះសំណាលក្នុងខណៈនោះ លោក នុត ពុធដារ៉ា បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមាន ជីវភាពក្រីក្រ ជួបការលំបាក ទាំងអស់ ដែលជានិច្ចកាល ទីណាមានការលំបាក ទីនោះតែងមានសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ចុះជួយបងប្អូន៕
ប្រភព៖phnompenh.gov.kh
មតិយោបល់