ព័ត៌មានជាតិ

សិល្បៈករ​បារាំង​ប្រើប្រាស់​ទឹកដោះគោ​ដើម្បី​គូរគំនូរ​ (Video Inside)

​នាង Vivi Mac ជា​សិល្បៈករ​ដ៏​ល្បីល្បាញ​ដែល​មកពី​ប្រទេស​បារាំង បច្ចុប្បន្ន​នេះ​ដែរ បាន​បានធ្វើឲ្យ​ពិភព​រង​ការភ្ញាក់ផ្អើល ជាមួយ​នឹង​សមត្ថភាព គូ​គំនូរ ដោយ​ប្រើប្រាស់​វត្ថុ​រាវ​។​ដូច​អ្វី​ដែល​លោក​អ្នក​បាន​ឃើញ​ដូច​រូបភាព​ខាងក្រោម​នេះ ដោយ​មាន​រូបថត​បញ្ឈ​រ​របស់​មនុស្ស​ល្បីល្បាញ Bruce Lee លោក Smith ដោយ​ប្រើ​ទឹកដោះ​គូរ​នៅលើ​ថាស​។​

​មិន​ត្រឹមតែ​ប្រើប្រាស់​ទឹកដោះគោ តែ​ប៉ុណ្ណោះ​ទេ នៅ​ប្រើប្រាស់​ការ​គូរ​ដោយ​ប្រើ​ប្រភេទ​សារធាតុ​រាវ ដូចគ្នា ដែល​អាហារ រួមមាន កាហ្វេ និង ស្រា​ជា​ដើម​។​កាលពីមុន​សិល្បៈករ​ដែល​មកពី​ប្រទេស​ជប៉ុន បាន​ប្រើប្រាស់ ទឹក​ដើម្បី​គូ​គំនូរ ពែង​ស្រា កា​ប៉ូ​ជី​ណូ ។ ប៉ុន្តែ Vivi Mac ប្រហែល​ជា​ករណី​លើកដំបូង​ហើយ​សម្រាប់​ការប្រើប្រាស់​វត្ថុ​រ៉ាវ​គូរគំនូរ​នេះ​។​

​រឿងរ៉ាវ​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​នេះ សិល្បៈករ​ស្រី​រូបនេះ​បានឲ្យដឹងថា នាង​មិន​ដែល​បាន​ចូល​ថ្នាក់រៀន​ប្លែក​សិល្បៈ​គូរគំនូរ​ឡើយ ដោយ​បច្ចេកទេស​ទាំងអស់ គឺ​រៀន​លើ​បណ្តាញ​អ៊ី​ន​ធឺ​ណេត ។ លើកដំបូង​នាង​បានចាប់ផ្តើម​អនុវត្តន៍​លើ​ក្រដាស ប៉ុន្តែ​ឧបករណ៍​ទាំងនោះ​មិន​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​នោះទេ ដើម្បី​បំពេញ​ការ​គូរ​គំនូរ​។​បន្ទាប់មក​នាង​បាន​ស្វែងរក​អ្វីដែល​ប្លែក​ក្រៅពី​ប្រើប្រាស់​ទឹក​ថ្នាំ និង​គូរ​លើ​ក្រដាស ដោយ​ប្រើប្រាស់ ទឹកដោះគោ កាហ្វេ និង​ស្រា​។​
​ជាមួយនឹង​គំនូរ​នេះដែរ ទទួលបាន​ការចាប់អារម្មណ៍​យ៉ាង​កក្រើក​នៅលើ បណ្តាញ​អ៊ី​ន​ធឺ​ណេត ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Paint1_zps658b38ba.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint3_zpsaedcbae9.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint4_zps2eb3fcde.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint7_zpsefbe3262.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint5_zps1bd30ec3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint6_zps02c4c672.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Paint2_zpsafa453e1.jpg
ទស្សនាវីដេអូ​ដូចខាង​ក្រោមនេះ ៖

មតិយោបល់