មនុស្សពីរនាក់ត្រូវបានស្លាប់ និងយ៉ាងហោចណាស់ផ្ទះរាប់រយខ្នងត្រូវបានបំផ្លាញនៅក្នុងតំបន់ភាគខាងជើងនៃប្រទេសវៀតណាម ដោយសារខ្យល់ព្យុះ។
នៅថ្ងៃទី ២៩ខែតុលា ឆ្នាំ ២០១២ នេះ រដ្ឋអំណាចនៃប្រទេសវៀតណាមបានប្រាប់ឲ្យដឹងថា ក្រោយពីហេតុការរួច មានមនុស្សពីរនាក់បានស្លាប់ និងមានការខួចខាតផ្ទះសម្បែងអស់ជាច្រើនខ្នង មិនតែប៉ុណ្ណោះ បណ្ដាលឲ្យខួចផ្លួវ និងដាច់ភ្លើងជាច្រើនកន្លែងទៀតផង។
មន្រ្ដីគណៈកម្មាធិកាគ្រប់គ្រង់គ្រោះមហន្តរាយ បានប្រាប់ថា នេះគឺជាខ្យល់ព្យុះធំមួយដែលបក់បោកចំប្រទេសវៀតណាម ដែលចាប់តាំងពីរដូវខ្យល់បក់បានចាប់ផ្តើម ដែលវាមានល្បឿនរហូតដល់ទៅ ១៤០គីឡូម៉ែត្រក្នុងមួយម៉ោង។
មនុស្សជាង ៥០,០០០ នាក់ត្រូវបានជំលៀសចេញពីកន្លែងដែលជួបអាកាសធាតុអាក្រក់នេះ ហើយមន្រ្ដីមានសមត្ថកិច្ចបាន ធ្វើការហាមឃាត់ មិនឲ្យធ្វើដំណើរទៅកាន់តំបន់សមុទ្រ និងកន្លែងមួយចំនួនទៀត ដែលអាចរកនូវគ្រោះថ្នាក់៕
មតិយោបល់