ព័ត៌មានជាតិ

ជុំ​វិញ​រឿង​ចិន​បិទ​គេហទំព័រ​ ​Reuters

រដ្ឋាភិបាលចិន បានបិទគេហទំព័រល្បីមួយរបស់អាមេរិកគឺញ៉ូវយ៉កថែមយ៍ (New York Times) ដោយសារតែគេហទំព័រមួយនេះបានចុះផ្សាយអត្ថបទដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិរបស់លោកនាយករដ្ឋមន្រ្ដី វេន ជាបាវ

មកដល់ពេលនេះ ក្រុមមេធាវីនៃក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ដ្រីចិន វេន ជាបាវ បានធ្វើការការបដិសេធ នូវអ្វីដែលញ៉ូវយ៉កថែមយ៍បានចុះផ្សាយ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលចិន មិនបាននិយាយអ្វីច្រើនោះទេ ដោយបានត្រឹមតែនិយាយថា “រដ្ឋាភិបាលចិន ចង់គ្រប់គ្រងការផ្សព្វផ្សាយ តាមអ៊ីនធើណែត នៅក្នុងលក្ខខ័ណ្ឌ គោរពច្បាប់បញ្ញាត្តិ និងគោរពតាម ការវិធានការច្បាប់”។

ទោះបជាយ៉ាងនេះក្ដី ក៏ខាងកាសែតញ៉ូវយ៉កថែមយ៍ នៅតែរក្សាជំហររបស់ខ្លួន ដោយបានថ្លែងកាលពីថ្ងៃអាទិត្យកន្លងទៅនេះថា ខ្លួននៅតែរក្សាជំហរ ចំពោះសេចក្ដីរាយការណ៍របស់ខ្លួនដែលបានចុះផ្សាយ។

គួរបញ្ជាក់ផងដែរថា កាសែតញ៉ូវយ៉កថែមយ៍ បានចុះផ្សាយកាលពីថ្ងៃសុក្រថា ក្រុមគ្រួសាររបស់លោក វេន ជាបាវ បានគ្រប់គ្រងទ្រព្យសម្បត្តិតម្លៃយ៉ាងតិចណាស់ចំនួន ២,៧ពាន់លានដុល្លារអាមេរិក ដោយសរសេរជាភាសាអង់គ្លេស ហើយ ៣ម៉ោងក្រោយមកក៏ត្រូវចិនបិទ តែក៏មានគេហទំព័រមួយចំនួនទៀត យកទៅចុះផ្សព្វផ្សាយ ជាពិសេសគឺនៅលើបណ្ដាញសង្គម Sina Weibo៕

មតិយោបល់