ព័ត៌មានជាតិ

អតីត​ម្ចាស់ពានរង្វាន់ World​ ​Superbike​ ​Championship​ប្រកា​ស​ចូលនិវត្តន៍​

ម្ចាស់ពានរង្វាន់ ៤ សម័យកាល Max Biaggi ក្នុងប្រភេទម៉ូតូ ២៥០ CC បានប្រកាសពីការចូលនិវត្តន៍ពីពិភពប្រណាំងម៉ូតូ។

កីឡាករវ័យ ៤១ ឆ្នាំសញ្ជាតិអ៊ីតាលីរូបនេះគឺជាអ្នកដែលឈ្នះពានរង្វាន់ World Superbike Championship២លើកជាប់គ្នា ហើយក៏បានធ្វើសន្និសីទកាសែតនៅឯ Rome’s Vallelunga ដែលជាទីកីឡាកររូបនេះចាប់ផ្តើមអាជីពប្រណាំម៉ូតូដំបូង ។

ប្រភពព័ត៌មានបានធ្វើការកត់ត្រានូវពាក្យរបស់កីឡាកររូបនេះថា “ខ្ញុំបានជ្រើសរើសនៃការចាក់ចេញ ហើយក៏មិនមែនបានន័យថា ខ្ញុំទៅប្រកួតនៃកន្លែងផ្សែងដែរ ពីព្រោះតែសុខភាព និងរាងកាយរបស់ខ្ញុំហាក់មានការប្រែប្រួល ហើយខ្ញុំក៏មិនស្វែងរកការប្រកួតទៀតដែរ។កីឡាកររូបនេះបានបន្តទៀតថា ខ្ញុំបានបញ្ចប់កុងត្រាជាមួយនឹង Aprilia ដែលវាដូចគ្នាបេះបិទក្នុងឆ្នាំនេះ ជាមួយនឹងម៉ូតូដូចគ្នា និងលុយដូចគ្នាផងដែរ។Max Biaggi បន្តទៀតថា និងមានពេលគ្រប់គ្រាន់សម្រាប់កូនៗរបស់លោក និងដៃគូរបស់លោកពីពិភពហោះហើរមួយនេះ។

គួរបញ្ជាក់ផងដែរថា Max Biaggi ចូលរួមនៃកម្មវិធី grand prix season ខណ:ដែលគាត់មានអាយុ ២០ ឆ្នាំ ដែលកាលនោះស្ថិតក្នុងឆ្នាំ ១៩៩២ ដោយឈ្នះការប្រកួត ២៩ លើក និងពានរង្វាន់ធំចំៗនួន ៤៕

មតិយោបល់