ខ្សែប្រយុទ្ធដ៏ខ្លាំងរបស់ ក្លិប Real Madrid និងជាកីឡាករលំដាប់ពិភពលោក Cristiano Ronaldo បានលើកពាន 2014 FIFA Ballon d’Or នៅ Zurich កាលពីល្ងាចថ្ងៃចន្ទ ។
កីឡាករវ័យ ២៩ ឆ្នាំរូបនេះ ជាប់ឈ្មោះ ជាកីឡាករដ៏ល្អរបស់ពិភពលោក ហើយក៏ជាកីឡាករ ជួយឲ្យក្លិប Real Madrid លើកពាន Champions League ជាលើកទី ១០ ។ ពាន 2014 FIFA Ballon d’Or គឺជាពានទី ៤ហើយ របស់ Ronaldo ដោយលើកពាននេះនៅឆ្នាំ ២០០៨ និង ២០១៤ ។ ឈានដល់ការលើកពានជាលើកទី ៣ ដោយទទួលបានការបោះឆ្នោតគាំទ្រពីគណៈកម្មាធិការ រហូតដល់ទៅ ៣៧,៦៦ ភាគរយ ខណៈដែល Lionel Messi ស្ថិតនៅលំដាប់ទី ២ និង អ្នកចាំទី Bayern Munich កីឡាករ Manuel Neuer នៅលេខរៀងទី ៣ ។
ថ្លែងក្នុងកម្មវីធីលើកពាននេះ Ronaldo បាននិយាយថា ខ្ញុំពិតជាអរគុណអ្នកទាំងអស់គ្នា ដែលបោះឆ្នោតឲ្យខ្ញុំលើកពាន សារជាថ្មី ក៏ដូជា អរគុណដល់សមាជិករួមក្រុម និងគ្រូបង្វឹក ដែលជារឿងមួយមិនអាចបំភ្លេចបាន ។ កីឡាកររូបនេះបានបន្ត គាត់នឹងព្យាយាមធ្វើការបន្ត ដើម្បីលើកពាន ជាច្រើនទៀត ដើម្បី ឪពុកម្តាយ កូន និងប្រជាជនព័រទុហ្គាល ៕
មតិយោបល់