តាមរយៈប្រពភព័ត៌មាន DigiTimes បានបញ្ជាក់ថា ក្រុមហ៊ុន Sony Mobile បានរំពឹងថា ខ្លួននឹងលក់ទូរស័ព្ទ Sony Xperia នៅក្នុងឆ្នាំក្រោយបានរហូតដល់ 50 លានគ្រឿង ហើយគោលបំណងក្នុងការលក់ដ៏លើសលុបនេះ គឺដោយសារ ទូរស័ព្ទបានត្រលប់បកផលិតក្នុងប្រទេសតៃវ៉ាន់វិញ។
Foxconn គឺជាក្រុមហ៊ុនដ៏ធំដែលទទួលផលិតសម្រាប់ Sony Mobile បច្ចុប្បន្ន និងក្រុមពីរផេ្សងទៀត គឺ Arima និង Compal ហើយប្រពភព័ត៌មាននេះបានមកពីគេហទំព័រតៃវ៉ាន់ សម្រាប់ក្រុមហ៊ុនទាំងបី គឺបានផលិត 20 លាន Smartphone នៃ 50 លាន Smartphone រួចហើយ ដែលបានបញ្ជាទិញដោយក្រុមហ៊ុន Sony Mobile សម្រាប់ឆ្នាំ 2013។
គួរបញ្ជាក់ផងដែរថា សម្រាប់ប្រពភនេះមិនស្គាស់ឈ្មោះឡើយ ប៉ុន្តែសម្តីជាច្រើនដែលជារបាយការណ៍ពីមុនអាចបញ្ជាក់ថា ក្រុមហ៊ុន Sony គឺរំពឹងថានឹងមានការ កើនឡើងសម្រាប់ការលក់ 50 ភាគរយនៃទូរស័ព្ទ Xperia សម្រាប់ឆ្នាំក្រោយ៕
មតិយោបល់